ភ្នំពេញ៖ បើទោះបីជា តារាសម្តែងប្រុស សាវិន ហ្វីលីព ឈានចូលវ័យជ្រេបន្តិច តែបើតាមទីផ្សារសិល្បៈលោក ហាក់ដូចជា ឡើងកូដស្រឺតៗទៅវិញ ជាមួយនឹង ការចូលរួមសម្តែងរឿងភាគ និងរឿងខ្នាតធំៗជាដើម។

ជាពិសេស កាលពីថ្មីៗនេះដែរ តារាប្រុសរូបនេះ ក៏បានបង្ហោះរូបថតមួយចំនួន បង្ហាញពីផ្ទះដែលជាកាដូពីអ្នកម្តាយរបស់លោក។ ដោយក្នុងនោះ លោកបញ្ជាក់ថា ម្តាយលោក បានទិញផ្ទះនេះ ឲ្យសម្រាប់ចៅផងដែរ ក្នុងតម្លៃ៦ម៉ឺនដុល្លារឯណោះ។

ក្នុងនោះដែរ ក៏មានមនុស្សជាច្រើននាក់ បានសរសើរពីគ្រួសាររបស់ លោក ដែលមានអ្នកម្តាយ ចិត្តធម៌ ចិត្តទូលាយ ទិញសុទ្ធតែផ្ទះឲ្យមួយទៀត ទាំងដឹងថា លោក សាវិន ហ្វីលីព មានផ្ទះ៣ ៤ផ្ទះទៅហើយ បើរាប់ទាំងផ្ទះ នៅសៀមរាបមួយទៀត៕

សាវិន ហ្វីលីព
សាវិន ហ្វីលីព និងប្រពន្ធ
ផ្ទះថ្មីរបស់លោក
ផ្ទះថ្មីរបស់លោក
ផ្ទះថ្មីរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព