ម៉ាកាវ៖ ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើង ខណៈកម្មវិធីប្រណាំងរថយន្ត ម៉ាកាវហ្គ្រ៊ែនព្រីស៍កំពុងប្រព្រឹត្តទៅបាន ៤ ជុំប៉ុណ្ណោះ ដោយកីឡាការិនីម្នាក់បានបាត់បង់ម្ចាស់ការ ហើយរថយន្តរបស់នាងបានហោះឡើងស្ទុយក្នុងល្បឿនប្រហែលនឹងមីស៊ីលទៅហើយ រួចក៏បុកនឹងកែងផ្លូវមួយដែលជាចំណុចបត់រថយន្ត កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។

កីឡាការនីរងគ្រោះ

ក្រោយគ្រោះថ្នាក់នេះកើតឡើង កីឡាការិនីដែលមានឈ្មោះ Sophia Floersch ជនជាតិអាល្លឺម៉ង់ និងមានវ័យទើបតែ ១៧ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ជាមួយកីឡាករជប៉ុនម្នាក់ឈ្មោះ Sho Tsuboi អ្នកថតរូបពីរនាក់ព្រមទាំងមន្ត្រីប៉ូលិសម្នាក់ផងដែរ។

រថយន្តប្រណាំងដែលខូចខាត

មកទល់ពេលនេះ កីឡាការិនីរងគ្រោះរូបស្រស់បានដឹងខ្លួនវិញហើយ ប៉ុន្តែឆ្អឹងខ្នងរបស់នាងបានប្រេះ បន្ទាប់ពីជួបឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុតនេះ។ មកទល់ពេលនេះ កីឡាការិនីរងគ្រោះរូបស្រស់បានដឹងខ្លួនវិញហើយ ប៉ុន្តែឆ្អឹងខ្នងរបស់នាងបានប្រេះស្រាំ ខណៈជនរងគ្រោះផ្សេងទៀតមានកម្រិតស្រាលប៉ុណ្ណោះ ហើយនាងក៏បានអរគុណដល់អ្នកដែលបារម្ភ និងគាំទ្រផងដែរ។

ទោះយ៉ាងណា ព្រឹត្តការណ៍នេះត្រូវបានពន្យារមួយរយៈខ្លី រួចក៏បន្តជាធម្មតាឡើងវិញរហូតដល់បញ្ចប់៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]