ខេត្តបាត់ដំបង ​៖ រថយន្ត​ម៉ាក​កាម​រី ស៊េរី​ចាស់​មួយ​គ្រឿង ដែល​មាន​ដឹក​ត្រី​យ៉ាង​ណែន​​​ផង ត្រូវ​​ភ្លើង​ឆាបឆេះ​អស់​មួយ​ចំហៀង​ ខណៈ​​ពេល​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥ ដល់​ត្រង់​ចំណុច​ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​​ថ្មគោល ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​ឆ្លង​ប្រព័ន្ធ​ភ្លើង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះ​ទេ ​។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា រថយន្ត​នោះខាងលើ ​ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខប៉ៃលិន 2A-0332 បើកបរ​ដោយ​បុរស​ម្នាក់​​ ឈ្មោះ​ជឹ​ម សុ​ភ័​ក្រ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា រថយន្ត​នេះ​ មាន​ដឹក​ត្រី​មក​ពី​ព្រំដែន​ខ្មែរ-ថៃ ឆ្ពោះទៅ​ក្រុង​បាត់ដំបង ។ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់​តែ​បង្ក​ជា​អគ្គិ​ភ័យ​ឆាបឆេះ​រថយន្ត​ហុយ​ទ្រលោម​ ផ្អើល​អស់​អ្នកដំណើរ​តាម​ផ្លូវ​តែ​ម្ដង​។

បើ​តាម​ការ​សួរនាំ​ពីម្ចាស់​រថយន្ត​ឈ្មោះ​ជឹ​ម ស​ុភ័​ក្រ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​​ថា រថយន្ត​ខ្លួន​ទំនងជា​ឆ្លង​ប្រព័ន្ធ​ភ្លើង ទើប​សុខ​ៗ​បង្ក​ជា​អគ្គិ​ភ័យ​បែប​នេះ​។ អគ្គិ​ភ័យ​នេះ​ បាន​ធ្វើ​ឱ្យ​​ខូចខាត​រថយន្ត​មួយ​ចំហៀង​​​កន្លែង​ដែលអ្នកបើក។

រីឯ​ត្រី​ក៏​ឆ្អិន​រហូត​ដល់​ខ្លោច​អស់​មួយ​ចំនួន​​​ដែរ តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​​ដល់​មនុស្ស​ ។ ទោះ​យ៉ាងណា​នៅ​ក្នុង​ឧប្បតិហេតុ​ដ៏​ចៃ​ដ​ន្ប​នេះ សមត្ថកិច្ច​គ្រាន់តែ​ចុះ​ទៅ​ពី​និត្យ​និង​សួរនាំ​ប៉ុណ្ណោះ និង​បាន​ប្រគល់​ឲ្យ​ម្ច​ស់​រថយន្ត​ដោះស្រាយ​ខ្លួនឯង ព្រោះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម​មនុស្ស ។​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]