កូរ៉េខាងត្បូង ៖ ជារឿងធម្មតានោះទេ ដែលក្រុមចម្រៀង Kpop ត្រូវរំសាយក្រុម នៅពេលដែលដល់វេលា។ វាដូចជាបើកផ្លូវឲ្យ ក្រុមចម្រៀងថ្មីៗ ចូលមកកំដរអារម្មណ៍ អ្នកគាំទ្រវិញម្ដង។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រចង់ឃើញបំផុតនោះគឺ មិត្តភាពរបស់ពួកគេ ដែលនៅតែរឹងមាំ ទោះបីជាសមាជិកក្រុម ត្រូវចាកចេញឆ្ងាយពីគ្នាហើយក៏ដោយ។ 

ជាការពិតណាស់ មានជាច្រើនលើក ដែលក្រុមចម្រៀងល្បីៗទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែក ដោយសារតែពួកគេ តែងតែណាត់ជួបគ្នា នៅពេលដែលមានឱកាស ចំណែកខ្លះទៀត តែងតែបញ្ចេញសារបង្ហាញពីក្ដីស្រលាញ់ និងការនឹករលឹកគ្នា ទៅកាន់អតីតមិត្តរួមក្រុម។

ខាងក្រោមនេះ ជាក្រុមចម្រៀងល្បីៗ ដែលធ្លាប់បានធ្វើឲ្យ អ្នកគាំទ្ររំភើបបំផុត ចំពោះមិត្តភាពរបស់ពួកគេ៕

ទស្សនារូបភាពខាងក្រោម ៖  

១. Girls’ Generation

ទោះបីជាក្រុម Girls 'Generation មិនត្រូវបានគេបំបែក ជាផ្លូវការក៏ដោយ ប៉ុន្តែសមាជិកក្រុមត្រូវបានចាកចេញម្ដងម្នាក់ៗ តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ ជាការពិតណាស់ មិត្តភាពរបស់ពួកគេ នៅតែរក្សាបានយ៉ាងរឹងមាំ ទោះបីជាពួកគេ មិនងាយនឹងបានជួបជុំគ្នាក៏ដោយ ប៉ុន្តែពួកគេនៅតែ បន្តគាំទ្រគ្នាទៅវិញទៅមកជានិច្ច។ 

រូបភាព Girls’ Generation
រូបភាព Girls’ Generation
រូបភាព Girls’ Generation

២. Wonder Girls

ក្រុម Wonder Girls បានបង្ហាញខ្លួនជាលើកដំបូង នៅឆ្នាំ ២០០៧។ ក្នុងនោះដែរ Hyerim ដែលជាសមាជិកក្រុមថ្មី បានចូលជាសមាជិកក្រុមនេះ ជាផ្លូវការក្នុងឆ្នាំ ២០១០។ ប៉ុន្តែក្រោយមក សមាជិកម្នាក់ទៀតគឺ Sunye បានសម្រេចចិត្តចាកចេញពីក្រុម នៅឆ្នាំ ២០១៤។ នៅទីបំផុត ក្រុមនេះត្រូវបានបំបែកជាផ្លូវការ នៅឆ្នាំ ២០០១៧។ ប៉ុន្តែមិត្តភាពរបស់ពួកគេ នៅតែល្អជាមួយនឹងគ្នា ដែលធ្វើឲ្យអ្នកគាំទ្រ អត់ទ្រាំមិនរំភើបចិត្តមិនបាន។ 

រូបភាព Wonder Girls
រូបភាព Wonder Girls

៣. SISTAR

បន្ទាប់ពីរយៈពេល ៧ឆ្នាំ ដែលនៅជាមួយគ្នា ក្រោមការដឹកនាំរបស់ ផលិតកម្ម Starship Entertainment ក្រុម SISTAR បានបំបែកក្រុមជាផ្លូវការ នៅខែមិថុនា ឆ្នាំ ២០១៧។ ប៉ុន្តែសមាជិកក្រុម នៅតែមានភាពស្និទ្ធស្នាល ហើយជារឿយៗពួកគេតែងតែជួបជុំគ្នា និងបង្ហាញខ្លួនក្នុង វីដេអូខ្លីៗជាមួយគ្នាថែមទៀតផង។ 

រូបភាព SISTAR
រូបភាព

៤. Rainbow

Rainbow បានបង្ហាញខ្លួននៅឆ្នាំ ២០០៩។ បន្ទាប់ពីសមាជិកមួយចំនួន បានជ្រើសរើសការមិនបន្តកិច្ចសន្យា ធ្វើឲ្យពួកគេត្រូវបំបែកក្រុម កាលពីឆ្នាំ ២០១៦។ ប៉ុន្តែពួកគេតែងតែបង្ហាញខ្លួន នៅក្នុងថ្ងៃពិសេសរបស់ អតីតមិត្តរួមក្រុមជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងមានដំណើរកម្សាន្តជាមួយគ្នាថែមទៀតផង។ 

រូបភាព Rainbow
រូបភាព Rainbow

៥. FIESTAR

FIESTAR ទើបតែបានបំបែកក្រុមជាផ្លូវការ នៅក្នុងខែឧសភា ឆ្នាំ ២០១៨ ថ្មីៗនេះ ហើយពួកគេក៏នៅតែ បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា នៅចំពោះមុខអ្នកគាំទ្រផងដែរ។ 

រូបភាព FIESTAR

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]