ហ្វីលីពីន៖ ក្មេងតូចម្នាក់បានជាប់ម្រាមដៃនឹងជណ្តើរយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពេញផ្សារទំនើប SM Marikina Mall ប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ។

រូបភាពក្នុងឧប្បត្តិហេតុនេះ

យោងតាមវីដេអូបង្ហោះដោយលោក Antonio Romero នៅលើបណ្តាញសង្គម Facebook បានរៀបរាប់ថា “ក្មេងតូចម្នាក់នេះស្រាប់តែរបូតដៃចេញពីម៉ាក់របស់គេ រួចក៏ដួល ហើយគាបជាប់នឹងជណ្តើរយន្ត។  ពេលនោះម៉ាក់គេព្យាយាមចង់ជួយដែរ ប៉ុន្តែជួយមិនទាន់ រួចក៏ផ្អើលឆោឡោហើយសន្តិសុខក៏មកជួយសង្រ្គោះក្មេងនេះ។”

ចុងក្រោយក្មេងនេះអាចដកម្រាមដៃចេញវិញបាន និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

នេះជាមេរៀនមួយសម្រាប់ឪពុកម្តាយគ្រប់រូបដែលមានកូនតូចៗ សូមប្រុងប្រយ័ត្នពេលប្រើជណ្តើរយន្ត ដើម្បីចៀសវាងឧប្បត្តិហេតុណាមួយដែលអាចកើតមានឡើងជាយថាហេតុ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]