(ភ្នំពេញ)៖ ជាតារាចម្រៀង និងអតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ស្របពេលដែលការគាំទ្រ និងប្រជាប្រិយភាព នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជនផងនោះ ជារឿយៗតារាប្រុសជើងចាស់រូបនេះ តែងតែបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួន ទាក់ទងនឹងការស្រឡាញ់ពេញចិត្ត លើវិស័យសិល្បៈរបស់ខ្មែរ។ ថ្មីៗនេះលោកត្រូវបាន ព្រលឹងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មកពន្យល់សប្តិ ធ្វើឲ្យរូបលោកយល់ឃើញថា ខ្លួនហាក់បីដូចជាទើបតែចេះច្រៀងប៉ុណ្ណោះ ព្រោះតែព្រលឹងនោះ បានណែនាំរូបលោកពីការច្រៀងឲ្យបានល្អ។

ជាក់ស្តែងមុននេះបន្តិច តារាចម្រៀងលោក សុះ ម៉ាច បានទម្លាយពីទំហំទឹកចិត្ត នៃការស្រឡាញ់វិស័យសិល្បៈភ្ជាប់ ជាមួយការរំឭកដល់អតីតតារាចម្រៀង អធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត បែបនេះថា «មានអារម្មណ៍ថា ខ្លួនឯងទើបនឹងចេះច្រៀងប៉ុន្មាន១ឆ្នាំនេះប៉ុណ្ណោះ ក្រោយពីសុបិនឃើញអធិរាជសំឡេងមាសលោក (ស៊ីន ស៊ីសាមុត) ជាលើកទី៣ ដោយបានទទួលការណែនាំពន្យល់ ពីចម្រៀងរបស់លោកមករូបខ្ញុំ តាមរយៈសុបិន្ត»។

លោក សុះ ម៉ាច បានលើកឡើងទៀតថា «ក្នុងខណៈពេលផលិតកម្មនិងស្ថានីយ៍ទូរទស្សន៍ជាច្រើន បិទកម្មវិធីបទចម្រៀងបែបសម័យដើម ឬបទមហាជនវ័យកណ្ដាល។ រីឯកម្មវិធីផ្សេងៗទៀត ក៏ពុំសូវមានការអញ្ជើញយូរៗម្តង ។ តែខ្ញុំនៅតែដុសខាត់សំឡេងរបស់ខ្ញុំនៅ black factory រៀងរាល់យប់ និងនៅសាលាតន្រ្តីផងដែរ»។

តារាចម្រៀងទទួលបានការគាំទ្រ និងលើកសរសើរពីមហាជន លោក សុះ ម៉ាច បានបន្ថែមទៀតថា «មួយជីវិតរបស់ខ្ញុំស្រឡាញ់វិស័យសិល្ប:ចម្រៀង ដូចស្រឡាញ់ក្រុមគ្រួសារអ៊ីចឹង គ្មានថ្ងៃនឹងបោះបង់ឡើយ។ នេះជារូបភាពកាលពីយប់មិញ ក្នុងកម្មវិធីចម្រើនព្រះជន្ម និងនៅ black factoryកូនស្រីសំណព្វនាងមកលេងខ្ញុំ ជាមួយម្តាយរបស់នាង!»។

ជាការពិតតារាចម្រៀង និងជាអតីតប្រធានសមាគមសិល្បករខ្មែរពីរអាណត្តិ លោក សុះ ម៉ាច កន្លងមកមិនត្រឹមតែមានការគាំទ្រច្រើន ពីសំណាក់មហាជនគ្រប់ស្រទាប់វ័យប៉ុណ្ណោះទេ លោកក៏ជាតារាសិល្បៈជើងចាស់មួយរូប ដែលតែងតែបង្ហាត់ និងពង្រៀនដល់កូនខ្មែរពិសេសអ្នក ដែលមាននិស័យស្រឡាញ់លើវិស័យសិល្បៈ ផងដែរ៕

​សុះ ម៉ាច
​សុះ ម៉ាច
​សុះ ម៉ាច

ប្រភព៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុះ ម៉ាច