រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងឆ្នាំនេះក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី នឹងបង្ហាញវត្តមានចូលរួមផ្តល់ឱកាសពិសេសជូនដល់អតិថិជន ក៏ដូចជាផ្តល់ការលក់ជូនអតិថិជនក្នុងតម្លៃពិសេស ពីផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry នៅឯស្តង់ពិព័រណ៍កោះពេជ្រចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិចិ្ឆកា ខាងមុខនេះ។

ក្នុងនោះនឹងមានការតាំងលក់ផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry ក្នុងរយៈពេល ៣ ថ្ងៃពេញ ដែលអតិថិជនទាំងអស់ អាចជាវផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry ក្នុងតម្លៃពិសេស និងក៏មានការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។

ខោទឹកនោមកូនក្មេងម៉ាក UniDry

ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី មានសេចក្តីរីករាយក្នុងការផ្តល់ជូនតម្លៃពិសេសសម្រាប់ផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry ដែលជាផលិតផលខោទឹកនោមកូនក្មេងផលិតដោយវត្ថុធាតុដើមស្តង់ដារអន្តរជាតិ មកពីសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន ជូនដល់អតិថិជននៅក្នុងព្រះពិធីដ៏មហោឡារិកនេះ។

លើសពីនេះ ក្រុមហ៊ុននឹងមានកាដូផ្សេងៗជាច្រើនដូចជា ផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry ផ្លិត និងប៉េងប៉ោងដ៏ស្រស់ស្អាត ចែកជូនអតិថិជនទាំងអស់ក្នុងរយៈពេលបីថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខាងមុខស្តង់ផងដែរ។

ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី រង់ចាំស្វាគមន៍បងប្អូនប្រជាពលរដ្ឋខែ្មរ ដែលជាអតិថិជនចាស់ និងអតិថិជនថ្មី ដែលមានបំណងជាវផលិតផលរបស់យើងនៅឯស្តង់ទំនិញក៏ដូចជាចូលរួមលេងកម្សាន្តជាមួយគ្នា។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺជាពិធីបុណ្យជាតិមួយក្នុងចំណោមពិធីបុណ្យធំផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្ត ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាជនខ្មែរពីគ្រប់ខេត្តក្រុងមកជួបជុំគ្នានៅរាជធានីភ្នំពេញត្រង់ចំណុចទន្លេចតុមុខ ដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យនេះ ក៏ដូចជាទស្សនាការប្រណាំងទូកក្នុងរយៈពេលបីថ្ងៃ។

ដូច្នេះសូមកុំភ្លេចមកទស្សនា ការតាំងពិព័រណ៍ផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry របស់ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី ដើម្បីទទួលបានការផ្តល់ជូនជាពិសេសសម្រាប់កូនៗ លោកអ្នកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ៕

ខោទឹកនោមកូនក្មេងម៉ាក UniDry

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]