ភ្នំពេញ៖ តារាកំប្លែងស្រីសាច់សខ្ចី អ្នកនាង ស្រីលាភ ចាប់តាំងពីសម្រាលកូនភ្លោះស្រីមួយគូ យ៉ាងគួរស្រលាញ់មក គេសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែមានសាច់ឈាមស្រស់ភ្លឺថ្លា និងនៅតែពូកែលេងខ្លួន មិនចាញ់កាលពីមុនប៉ុន្មាននោះទេ។

ជាក់ស្តែង កាលពីថ្មីៗនេះផងដែរ តារាកំប្លែងស្រីកូន៣រូបនេះ ក៏បានបង្ហោះរូបថតស្រស់ស្អាតជាច្រើន ខណៈនាំគ្រួសារទៅដើរលេងលំហែនៅឯឆ្នេរសមុទ្រ។ ដោយក្នុងនោះ ស្រីលាភ ស្លៀកនូវឈុតហែលទឹកបង្ហាញសាច់ខ្នង ជាមួយនឹងកូនស្រីពេញវ័យក្រមុំរបស់ខ្លួន ព្រមជាមួយនឹងកូនស្រីភ្លោះស្រីទាំង២របស់ខ្លួន ដែលមានអាយុទើបនឹងប៉ុន្មានខែផងដែរ។ 

មិនតែប៉ុណ្ណោះ តាមរយៈទាំងនេះ បានឲ្យឃើញពីស្នាមញញឹម បង្ហាញពីសេចក្តីសុខខ្លាំង របស់តារាកំប្លែងស្រីញញឹមស្រស់រូបនេះ ជាមួយនឹងក្រុមគ្រួសាររបស់នាង។

ដោយឡែក ក្នុងនោះគេក៏ចាប់អារម្មណ៍ឃើញ ដំណើរកម្សាន្តលើកនេះ មិនមានវត្តមានស្វាមី គឺតារាកំប្លែង នាយក្រឹមមកជាមួយនោះឡើយ អាចប្រហែលមកពីរវល់ការងារ ទើបបើកដៃឲ្យភរិយានាំកូនៗ មករកសេចក្តីនៅឆ្នេរសមុទ្របែបនេះផងដែរ៕

ស្រីលាភ និងកូនស្រីបង
ស្រីលាភ និងកូនភ្លោះស្រី
ស្រីលាភ និងកូនភ្លោះស្រី
ស្រីលាភ និងកូនភ្លោះស្រី
ស្រីលាភ និងកូនៗ
កូនស្រីច្បងរបស់ ស្រីលាភ
ស្រីលាភ
ស្រីលាភ នាំគ្រួសារដើរលេងកម្សាន្ត
ស្រីលាភ នាំគ្រួសារដើរលេងកម្សាន្ត
ស្រីលាភ នាំគ្រួសារដើរលេងកម្សាន្ត
ស្រីលាភ នាំគ្រួសារដើរលេងកម្សាន្ត
ស្រីលាភ
ស្រីលាភ
ស្រីលាភ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្រីលាភ (កំប្លែង)