ភ្នំពេញ៖ យោងទៅតាម Antutu (www.antutu.com) global benchmark ទូរស័ព្ទដៃ ASUS ROG បានស្ថិតក្នុងតំណែងទី១ ដែលជាប់ឈ្មោះជាទូរស័ព្ទដៃមានល្បឿនលឿនជាងគេបំផុត និងទទួលបានពិន្ទុរហូតដល់ទៅ 299706 ផងដែរ។

ជាមួយនឹង Qualcomm® Snapdragon™ 845 ដែលមានល្បឿនគណនា 2.96GHz octa-core រួមទាំងប្រភេទ GPU Qualcomm® Adreno™ 630 ហើយក៏ត្រូវបានភ្ជាប់មកជាមួយប្រដាប់បញ្ចេញខ្យល់អោយត្រជាក់ និងបច្ចេកវិទ្យាGameCool vapor-chamber cooling systemផងនោះ ទូរស័ព្ទនេះបានក្លាយជាទូរស័ព្ទដែលបំពេញតម្រូវការអ្នកលេងហ្គេមគ្រប់គ្នាចង់បាន។

លើសពីនេះទៅទៀត ROG Phone ក៏មាននូវឧបករណ៍បន្ថែមសម្រាប់ធ្វើអោយបទពិសោធន៍ក្នុងការលេងហ្គេមរបស់លោកអ្នក កាន់តែមានភាពអស្ចារ្យថែម ទៀតផងដែរ។ ក្នុងនោះរួមមានTwinView Dock, Mobile Desktop Dock, និង Gamevice controller ជាមួយ WiGig® Display Dockជាដើម។ 

ទូរស័ព្ទដៃROG
ទូរស័ព្ទដៃROG

ROG Phone: កំលាំងប្រតិបត្តិការលឿនបំផុត ជាមួយនឹងការមើលឃើញគ្មានគូរប្រៀប រួមទាំងការគ្រប់គ្រងក្នុងការលេងហ្គេមប្រកបដោយភាពឥតខ្ចោះ។

ខ្សែស្រឡាយរបស់ ROG មួយនេះបានឈានមុខគេបង្អស់ក្នុងប្រវត្តិសាស្ត្រទូរស័ព្ទដៃ ដោយមានទំហំ៦អ៊ីញ និងត្រូវបានធ្វើការរចនាឡើងដោយយកចិត្តទុកដាក់បំផុត ហើយវាភ្ជាប់មកជាមួយនឹង CPU Qualcomm Snapdragon 845 2.96GHz octa-core ផ្សំជាមួយGPU Qualcomm Adreno™ 630 ដែលធ្វើអោយល្បឿនរបស់វាលឿនអាចទ្រទ្រង់រាល់កម្មវិធីទាំងអស់បានយ៉ាងរលូន។ ម្យ៉ាងវិញទៀតទូរស័ព្ទនេះបំពាក់ជាមួយនឹង GameCool vapor-chamber cooling system ថែមទាំងមានជំនួយពី AeroActive Cooler ដែលអាចគ្រប់គ្រងប្រព័ន្ធបញ្ចេញកម្តៅបានយ៉ាងល្អផងនោះការលេងហ្គេមឬប្រើកម្មវិធីទូរស័ព្ទធំៗរបស់អ្នកប្រើប្រាស់ និងគ្មានការបារម្ភទៅលើការឡើងកម្តៅខ្លាំងទៀតឡើយ។

ROG Phone មានអេក្រង់ប្រភេទ AMOLED ដែលមានកម្រិតRefresh rate 90Hz និង response time ត្រឹម1ms តែប៉ុណ្ណោះ ដែលធ្វើអោយអ្នកប្រើប្រាស់ទទួលបានកម្រិតមើលឃើញដល់ HDR ផងដែរ។

ការរចនាដោយភ្ជាប់មកជាមួយនៅសេនស័រ AirTriggers ដែលប្រៀបបានទៅនឹង R1 និងL1សម្រាប់ដៃហ្គេមដូច្នោះដែរ។ ឧបករណ៍TwinView Dock សម្រាប់ការប្រើប្រាស់កម្មវិធី២នៅលើអេក្រង់២ក្នុងពេលតែមួយបាន; ឧបករណ៍ Mobile Desktop Dock សម្រាប់ភ្ជាប់ទៅDesktop ក្នុងការលេងហ្គេម; និង ឧបករណ៍Gamevice controller ជាមួយ WiGig Display Dock ដែលប្រើWifi 60GHz សំ-រាប់លេងហ្គេមទៅលើអេក្រង់ធំៗ។ មិនតែប៉ុណ្ណោះវាមានភ្លើង ASUS Aura RGB និង Aura Sync support, រួមជាមួយនឹងតិចណូឡូជី ASUS HyperCharge ដែលអាចសាកថ្មបានលឿនបំផុត សុវត្ថិភាពបំផុត និងមិនអោយក្តៅទូរស័ព្ទផងដែរ។

Antutu Benchmark V7 global rankingshttp://www.antutu.com/en/doc/116054.htm

ROG Phone product page: https://www.asus.com/Phone/ROG-Phone/

ROG Facebook: https://www.facebook.com/ASUSROGKH/ ៕ 

ទូរស័ព្ទដៃ ROG
ទូរស័ព្ទដៃ ROG
ទូរស័ព្ទដៃ ROG
ទូរស័ព្ទដៃ ROG
ទូរស័ព្ទដៃ ROG
ទូរស័ព្ទដៃ ROG
ទូរស័ព្ទដៃ ROG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]