ភ្នំពេញ៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២១ ២២ និង ២៣ ខណៈដែលនៅខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល ២ ថ្ងៃ ដោយមានទាំងការប្រណាំងទូក ង បណ្តែតប្រទីប តាំងពិព័រណ៍ ក៏ដូចជាមានការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។

លើសពីនេះទៀតនោះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើម នៅមុខផ្សាររាត្រី Palm Container ដោយមានតារាចម្រៀងល្បីចូលរួមយ៉ាងច្រើនកុះកររយៈពេល ៣ ថ្ងៃជាប់ៗគ្នា។

ព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG

តោះមានអ្នកទៅមើលកាំជ្រួច មើលការប្រគំតន្ត្រី ជាមួយហើយ ឬនៅ? ជួបគ្នានៅខេត្តសៀមរាបក្នុងព្រះរាជពិធីបុណ្យអុំទូក៕

រូបថតផ្តល់ដោយ៖ Arun Pov 

ពិធីអុំទូកនៅខេត្តសៀមរាប
ផ្សាររាត្រី Palm Container
ពីធីបាញ់កាំជ្រួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]