អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Alvaro Morata បានធ្វើឲ្យបាត់បង់ឱកាសមាសនៅក្នុងការស្វែងរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិរបស់គេ ក្រោយមិនអាចស៊ុតបញ្ចូលទីបានសម្រេច នៅពេលមានបាល់ស៊ុតនៅនឹងមុខទីក្រុមជម្រើសជាតិបូស្នីប្រហែល៥ជំហាន និងគ្មានអ្នកចាំទីមកចាប់បាល់ផងនោះ។

Alvaro Morata

គួរឱ្យដឹងថា ដោយសារខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea រូបនេះ ហាក់ឡើងជើងមួយរយៈចុះក្រោយ ទើបរូបគេត្រូវបានគ្រូបង្វឹកលោក Luis Enrique ដាក់ឲ្យចូលលេងនៅក្នុងជម្រើស១១នាក់ដំបូង សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុមជម្រើសជាតិបូស្នី។ តែការចូលលេងរបស់គេកាលពីយប់មិញ បានធ្វើឲ្យអ្នកគាំទ្រអេស្ប៉ាញពិតជាហួសចិត្តខ្លាំងមែនទែន ដែលធ្វើឲ្យខកខានឱកាសស្វែងរកគ្រាប់ជូនក្រុមជម្រើសជាតិ។  ភ្លាមៗនោះគ្រូបង្វឹកបានសម្រេចចិត្តផ្លាស់ប្ដូរគេចេញតែម្ដង។

Alvaro Morata

គួរឲ្យដឹងផងដែរថា ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុមជម្រើសជាតិបូស្នី នៅយប់មិញ ក្រុមម្ចាស់ផ្ទះបានយកឈ្នះក្រុមភ្ញៀវដោយលទ្ធផល ១-០ ដែលជាការស៊ុតយ៉ាងស្អាតពីខ្សែបម្រើប្រយុទ្ធ  Brais Méndez នៅនាទី៧៨ ចុងតង់ទី២ទៅហើយ៕

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]