កាលពីពេលថ្មីៗនេះ រូបថតរបស់តួឯកប្រុស នៅក្នុងរឿង Twilight កំពុងតែឈរនោម ដែលហាក់បីដូចជាស្រវឹង នៅឯប្រលានយន្តហោះ Los Angeles International Airport ត្រូវបានគេចែកចាយពាសពេញអិនធើណេត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Bronson Pelletier ដែលជាតួឯកប្រុស នៅក្នុងរឿង Twilight ត្រូវបានអ្នកដំណើរ នៅឯខ្លោងទ្វាចេញពីប្រលានយន្តហោះ Los Angeles International Airport ថតបាន ខណៈពេលដែលគាត់កំពុងតែឈរនោម នៅទីនោះ។ ក្នុងនោះដែរ មានសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីតួឯកប្រុសរូបនោះ ដោយបាននិយាយថា Bronson Pelletier បានផ្អាកការហោះហើរ ដោយសារតែគាត់បានផឹកគ្រឿងស្រវឹង។

យ៉ាងណាម៉ិញ បន្ទាប់ពីហេតុការណ៏នោះបានកើតឡើងរួចបន្តិច ស្រាប់តែមានមនុស្សតេទៅក្រុមប៉ូលីស ដោយនិយាយថា តួឯកប្រុសត្រូវសំដែងដោយនោមនៅទីនោះ ចំនែកឯតួឯកប្រុសជនជាតិកាណាដា Bronson Pelletier រូបនោះ ក៏បានជំទាស់ផងដែរ ដោយនិយាយថា គាត់ត្រូវសម្តែងដោយនោមនៅទីនោះ។

Bronson Pelletier ក៏បានបញ្ជាក់ផងដែរថា មុនពេលកើតហេតុ មានប្រិយមិត្តរបស់គាត់ពីរបីនាក់មករំខានគាត់ ដោយទិញស្រាមកឲ្យគាត់ផឹកថែមទៀត ដែលធ្វើឲ្យគាត់ត្រូវផ្អាកការហោះហើរ ហើយគាត់នឹងព្យាយាមបកស្រាយ ឲ្យបានច្បាស់លាស់នៅពេលក្រោយទៀត។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]