ញ៉ូវយ៉ក៖ ថ្មីៗនេះ លោក Robert Bailey ទើបតែបានឈ្នះឆ្នោតរង្វាន់ធំ ដោយទទួលបាននូវទឹកប្រាក់សុទ្ធប្រមាណជាង ៣៤៣លានដុល្លារ បន្ទាប់ពីការចាក់លេខដដែលៗ អស់រយៈពេល២៥ឆ្នាំ។ នេះយោងតាមសារព័ត៌មាន CNN ដែលបានចេញផ្សាយក្នុងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨

លោក Robert Bailey មានអាយុ ៦៧ឆ្នាំ សញ្ជាតិ អាមេរិក បានក្លាយទៅជាសេដ្ឋីមួយរូបបាត់ទៅហើយ បន្ទាប់ពីការឈ្នះឆ្នោតរង្វាន់ធំ កាលពីខែតុលាកន្លងទៅនេះ។ 

បន្ទាប់ពីការកាត់ពន្ធចូលរដ្ឋ លោក Bailey នៅសល់ទឹកប្រាក់សរុបត្រឹម ១២៥,៣ លានដុល្លារ។ ប៉ុន្តែរឿងនេះមិនបានធ្វើឲ្យលោក Bailey កើតទុកឈឺក្បាលនឹងវាទេ។  លោកគ្រោងនឹងចាយលុយនេះទៅក្នុងផ្លូវដ៏ត្រឹមត្រូវមួយ។

យោងតាមប្រសាសន៍របស់លោក Bailey ផ្ទាល់បានឲ្យដឹងថា "គ្រួសាររបស់ខ្ញុំបានឲ្យខ្ញុំចាក់លេខទាំងនេះ តាំងពី ២៥ឆ្នាំមុនមកម៉្លេះ។ ហើយខ្ញុំតែងតែចាក់លេខដដែលៗនេះអស់រយៈពេល២៥ឆ្នាំមកហើយ"។ 

មុនឈ្នះលោក​ Bailey បានយកសន្លឹកឆ្នោតដែលលោកបានចាក់ទៅផ្ទៀងនៅលើអនឡាញ។ ភ្លាមនោះគាត់មានអារម្មណ៍ភ្ញាក់ផ្អើលនិយាយលែងចេញ ព្រោះឃើញលេខឆ្នោតដែលលោកបានចាក់ដូចគ្នាបេះបិទនឹងលេខដែលគេប្រកាស។ គាត់បន្តថា  "ខ្ញុំគេងមិនលក់ទេក្នុងយប់ដែលខ្ញុំដឹងថាខ្លួនឯងឈ្នះឆ្នោតរង្វាន់ធំ"។

លោក Robert Bailey
អ្នកស្រី Lerynne West

តាមពិតទៅ លោក Bailey ត្រូវទទួលទឹកប្រាក់សរុបពីក្រុមហ៊ុនឆ្នោតនៅញ៉ូវយ៉កនេះសរុបដល់ទៅ ៦៨៧លានដុល្លារ ឯណោះ។ ប៉ុន្តែនៅក្នុងថ្ងៃជាមួយគ្នានោះ មានស្ត្រីម្នាក់ទៀត ឈ្មោះថា Lerynne West អាយុ ៥១ ឆ្នាំ ក៏បានឈ្នះឆ្នោតរង្វាន់ធំដូចគ្នាដែរ។ ដោយសារស្ត្រីម្នាក់នេះបានចាក់លេខឆ្នោតដូចគ្នាជាមួយនឹងលោក Baily   អីចឹងហើយ ទឹកប្រាក់ឆ្នោតរង្វាន់ធំ ក៏ត្រូវបែកចែកពាក់កណ្តាលម្នាក់រវាងអ្នកឈ្នះទាំងពីរ។

គួរបញ្ជាក់ថា លេខដែលម្ចាស់ឆ្នោតរង្វាន់ធំទាំងពីរនាក់នេះបានចាក់នោះមានដូចជា ៨,១២,១៣,១៩,២៧ និងលេខចុងក្រោយគឺលេខ ០៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]