ខេត្តកំពង់ធំ ៖ ប្តី​ស្រវឹង​បាន​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្នំ​គោល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ​ធំ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ រ៉​ន ស្រៀ​ង ហៅ​ស្រ៊ី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​បឹង​ល្វា ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក បច្ចុប្បន្ន​មក​ធ្វើ​ជា​កម្មករ​ចាំចំការ​ឱ្យឈ្មោះ អ៊ុ​ន ញ៉ ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវជា​ប្រពន្ធ​ឈ្មោះ​សាំង ស៊ី​ហាន អាយុ​៣៩​ឆ្នាំ មុខរបរ​ចាំចំការ​ជាមួយ​ប្តី ។

ក្រោយ​ពី​ទទួល​បាន​នូវ​ព័​ត៏​មាន​ខាងលើ​នេះ​ភ្លាម កំលាំង​ជំនាញ​ខេត្ត និង​ស្រុក បាន​ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សព ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​វាយ​នឹង​បន្ទះក្តារ​, រំពាត់​ឈើ , រំពាត់​មែក​ឫស្សី និង​កំណាត់​ដំបង​ឈើ​ចំ​លើ​ដងខ្លួន ជើង និង​ដៃ​ទាំង​សងខាង​ឡើង​ជាំ ទក់​សាច់ រង​របួស​យ៉ាងធ្ងន់ធ្ងរ បណ្តាល​អោយ​ស្លាប់​នៅ​ក្បែរ​ដើម​ស្វាយចន្ទី​យ៉ាង​អាណោចអាធ័ម​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ សមត្ថកិច្ច​កំណត់​បាន​ថា​គឺជា​ករណី​អំពើ​ឃាត​កម្ម ហើយ​មូលហេតុ​មក​ពី​ប្តី​ស្រវឹង​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយនឹង​ប្រពន្ធ ទើប​ជនសង្ស័យ​ជា​ប្តី​ក៏​បាន​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​តែ​ម្តង​។

ក្រោយ​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​ជូន​ទៅ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

ក្រោយពេលកើតហេតុ ជន​ស​ង្ស័​ជា​ប្តី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ធំ​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]