កាលីហ្វ័រញ៉ា៖ ក្រោយពីមានឧប្បត្តិហេតុភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តអាមេរិកកាលពីថ្មីៗនេះមក ខ្យល់អាកាសនៅតំបន់កាលីហ្វ័រញ៉ាភាគខាងជើង ប្រែក្លាយទៅជាអាក្រក់បំផុត។

ពលរដ្ឋត្រូវពាក់ម៉ាស់ នៅពេលពួកគេចេញទៅក្រៅ

យោងតាមសារព័ត៌មាន NBC បានរាយការណ៍ថា ក្រោយពីពន្លត់ភ្លើងឆេះព្រៃដ៏កាចសាហាវបានសម្រេចហើយ ផ្សែងបានភាយទៅក្នុងលំហបង្កឲ្យមានផលប៉ះពាល់ជាខ្លាំងដល់តំបន់ឆ្នេរសាន់ហ្វ្រាន់ស៊ីសស្កូ។ មន្ត្រីសុខាភិបាលបានជំរុញឱ្យពលរដ្ឋទាំងអស់នៅក្នុងផ្ទះ ហើយពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នានៅពេលចេញទៅខាងក្រៅ។

តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត

បើប្រៀបធៀបជាមួយតំបន់ផ្សេងវិញ តំបន់ឆ្នេរសាន់ហ្វ្រាន់ស៊ីសស្កូត្រូវបានជាប់ចំណាត់ថ្នាក់ជាតំបន់ដែលមានខ្យល់អាកាសអាក្រក់បំផុតដែលមានតួលេខរហូតដល់ ២៨២ ខណៈពេលដែលក្រុង Lahore ប៉ាគីស្ថានមានតួលេខ ២៣២ ចំណែកឯក្រុងដេលីរបស់ឥណ្ឌាវិញ មានតួលេខត្រឹមតែ ២០៣ ប៉ុណ្ណោះ។

តួលេខបង្ហាញតំបន់ដែលមានខ្យល់អាកាសអាក្រក់បំផុតលើលោក

យ៉ាងណាមិញ កាលពីខែមុនឥណ្ឌាត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានទីក្រុងពោរពេញទៅដោយខ្យល់បំពុលបរិយាកាសច្រើនជាងគេបំផុតនៅលើលោក នេះបើយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO)៕

តោះទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

របាយការណ៍របស់អង្គការសុខភាពពិភពលោក
រូបភាពមុន និងក្រោយនៅសេនហ្វ្រេនស៊ីស្កូ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]