ភ្នំពេញ៖ ថ្ងៃទី ១៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ ការទន្ទឹងរង់ចាំបានមកដល់ហើយ! Galaxy A9 ស៊េរី 2018 អនុភាពដ៏អស្ចារ្យនៃស្មាតហ្វូន កំពូលកាមេរ៉ាទាំង ៤ បានបង្ហាញខ្លួនក្នុងប្រទេសកម្ពុជាហើយ។

ការរចនាឡើងកប់! ទាំងស្អាត ទាំងស្លីម មើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នកប្រើប្រាស់សម័យថ្មី ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប ព្រោះថាសមត្ថភាពរបស់វាប្រៀបបាននឹងកាមេរ៉ាដ៏ឆ្នើមមួយ។ និយាយទៅ ឃើញហើយដឹងតែចង់បានតែម្តង ជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាត និងពេញនិយមបំផុតគឺ ពណ៌ខៀវ ពណ៌ផ្កាឈូក និងពណ៌ខ្មៅ។ សម្រាប់តម្លៃវិញ ត្រឹមតែ 559$ តែប៉ុណ្ណោះ! ចឹងកុំបង្អង់យូរទៀត រួសរាន់ឡើង មកធ្វើជាម្ចាស់របស់ស្មាតហ្វូនកំពូលកាមេរ៉ាមុនដំបូងគេបង្អស់។

Galaxy A9

លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

«ក្នុងឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនសាមសុង ទទួលបានជោគជ័យផ្ទួនៗ ព្រោះតែសាមសុងតែងតែស្វែងរកបច្ចេកវិទ្យាដែលថ្មី ហើយប្លែកចម្លែកអារម្មណ៍ ជូនដល់អតិថិជនរបស់ខ្លួនជានិច្ច។ ជាក់ស្តែងដូចជា Galaxy A9 ស៊េរី 2018 នេះចឹង យើងចាត់ទុកជាបងធំនៃត្រកូល Galaxy A ដោយសារតែបទពិសោធន៍ថ្មីលើកំណែប្រែកាមេរ៉ា អមមកជាមួយសមត្ថភាពដ៏វិសេសវិសាល។ ដូច្នេះសូមអតិថិជនរបស់សាមសុងទាំងអស់ អញ្ញើញមកទទួលយកបទពិសោធន៍ថ្មីសន្លាងមួយនេះឲ្យបានគ្រប់ៗគ្នា»។

ខាងក្រោមជាសមត្ថភាពដ៏អស្ចារ្យនៃកាមេរ៉ាទាំង ៤ គ្រាប់ និងលក្ខណៈសម្បត្តិរបស់ Galaxy A9៖

១. ចំនុចពិសេសរបស់ Galaxy A9 បានបំពាក់កាមេរ៉ាក្រោយ4គ្រាប់។ ដោយគ្រាប់ទីមួយខាងលើគេជាប្រភេទ Ultra-Wide Angle Len មានទំហំ 8.0MP មាន aperture f/2.4 មានសមត្ថភាពក្នុងការផលិតផ្ទៃរូបភាពបានទូលាយក្នុងទំហំមុំ 120 ដឺក្រេ គ្រាប់ទីពីរជាប្រភេទ Telephoto Len មានទំហំ 10 MP មាន aperture f/2.4 ជាលែនពង្រីកដែលមានសមត្ថភាពពង្រីកប្លង់រូបភាពបានពីរដង (2x optical zoom) គ្រាប់ទីបីជាលែនគោល (Main Camera Len) មានទំហំ 24MP មាន aperture f/1.7 មានសមត្ថភាពធ្វើឱ្យផ្ទៃរូបភាពមានភាពភ្លឺច្បាស់បែបធម្មជាតិដូចអ្វីដែលយើងបានឃើញ ហើយវាក៏មានសមត្ថភាពស្រូបពន្លឺបានខ្លាំងផងដែរ។ 

Galaxy A9

ដើម្បីផ្តល់ឱ្យការថតរូបនៅទីតាំងខ្សោយពន្លឺបានច្បាស់ និងមានស្នាមអុចៗ តិចតួចបំផុត ជាមួយបច្ចេកវិទ្យា pixel re-mosaic algorithm។ សម្រាប់គ្រាប់ទីបួន គឺជាលែនជំនួយប្រភេទ Depth Sensor មានទំហំ 5.0MP មាន aperture f/2.2 ដោយវាធ្វើការជាមួយកាមេរ៉ាគោលក្នុងការផលិតសាច់រូបភាពឱ្យកាន់តែមានភាពច្បាស់ បន្ថែមកម្រិតពណ៌ និងកម្រិតពន្លឺឱ្យបានច្បាស់ដិតល្អ ហើយជាពិសេសមានតួនាទីសំខាន់ជាមួយនឹងមុខងារ (Live Focus) និង Bokeh Effect ដែលធ្វើឱ្យរូបភាពដែលផ្តិតចេញមកពិតជាមានភាពទាក់ទាញខ្លាំងបំផុត។

មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាទាំងបួនគ្រាប់របស់ Galaxy A9 (2018) មានសមត្ថភាពក្នុងការផលិតសាច់វីដេអូបានដល់កម្រិត FHD (1080x2220) ព្រមទាំងមានកាមេរ៉ាខាងមុខសម្រាប់ថតសែលហ្វីទំហំធំដល់ទៅ 24MP ជាមួយមុខងារថតរូបដ៏សម្បូរបែប។

Galaxy A9

២. លក្ខណៈទូទៅ៖ Galaxy A9 មានបំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB។ កាន់តែងាយស្រួលជាមួយទូរស័ព្ទដៃ ស៊ីម 2 លោកអ្នកមិនចាច់ចំណាយលុយលើការទិញទូរស័ព្ទច្រើន។ ម្យ៉ាងវិញទៀតអាចប្រើប្រាស់គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។ 

ជាមួយល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។ បើនិយាយពីកម្លាំងថ្ម គឺមានរហូតដល់ 3,720mAh។ រីឯឆ្នាំងសាកថ្មវិញគឺប្រភេទ Fast Charging (USB type C)។ បន្ថែមពីនេះទៀត មានភ្ជាប់មកនូវមុខងារស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)។ លោកអ្នករីករាយនឹងការស្តាប់តន្រ្តីយ៉ាងពីរោះនៅពេលប្រើប្រាស់ជាមួយកាសត្រចៀកដែលមានបទពិសោធន៍សំលេង Dolby Atmos ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញមកកាន់ហាងទំនើបសាមសុង និងដេប៉ូចែកចាយណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232៕ 

Galaxy A9
Galaxy A9

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]