កម្សាន្ត៖ ភាគច្រើន តារាៗ តែងតែចង់បាន រាងស្រស់ស្អាត ស្លីមស្រឡូន ដើម្បីងាយស្រួលក្នុងការពាក់សម្លៀកបំពាក់ រឹបរាង។ ដោយសារតែបែបនេះហើយ បានធ្វើឲ្យពួកគេ ហ៊ានសម្រកទម្ងន់ រហូតដល់ស្គមជ្រុលក៏មានផងដែរ។

ជាក់ស្តែង តារាទាំងអស់នោះ ក៏ភ្លេចគិត លើការស្លៀកពាក់របស់ពួកគេម្តងម្តាលដែរ ខណៈពេលពួកគេ មានរូបរាងស្គម ដោយពេលខ្លះ ពួកគេបាន ស្លៀកឈុត ដែលធ្វើឲ្យ កាន់តែឃើញ អាក្រក់មើលសុទ្ធតែឆ្អឹងទៀតផង។ 

កាលពីថ្មីៗនេះដែរ តាមប្រភពព័ត៌មានមួយ បានបង្ហាញនូវបណ្តុំរូបថត របស់តារាស្រីល្បីៗ ដែលធ្វើខ្លួនមិនសាកសមនឹងរូបរាង ទាំងដឹងថាខ្លួន ស្គមស្គាំងជ្រុលទៅហើយ។ ក្នុងនោះ ពួកគេ ក៏ត្រូវបានមហាជនរិះគន់ ដោយនិយាយថា មិនចេះរៀបចំ សម្លៀកបំពាក់ឲ្យបានត្រឹមត្រូវ ដែលមិនបានជួយលើកសម្រស់ហើយ ថែមទាំងមើលមិនយល់ជាងមុនទៅទៀត។

ដូច្នេះប្រិយមិត្ត បើមានរូបរាងស្គមៗ គប្បីកុំស្លៀកបំពាក់ដូចជា តារាទាំងនេះ ព្រោះវាមិនបានជួយឲ្យអ្នកស្រស់ស្អាត ក្នុងកែវភ្នែកអ្នកដទៃនោះទេ! 

តោះមើលរូបភាពខាងក្រោម៖

ការតែងខ្លួនរបស់ តារាៗ ទាំងដឹងខ្លួនស្គមជ្រុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]