បរទេស៖ ក្រុមជម្រើសជាតិអង់គ្លេស បានទម្លាក់ក្រុមជម្រើសជាតិក្រូអាត ចេញពីពានរង្វាន់ UEFA Nations League ក្រោយពីពួកគេបានវាយបកយកឈ្នះដោយលទ្ធផល ២-១ នៅក្នុងកីឡដ្ឋាន Wembley កាលពីយប់មិញនេះ។

ក្រុមជម្រើសជាតិអង់គ្លេស

នៅក្នុងតង់ទី១ ក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំង ប៉ុន្តែគេសង្កេតឃើញថាក្រុមម្ចាស់ផ្ទះអង់គ្លេស ហាក់មានប្រៀបជាងក្រុមភ្ញៀវក្រូអាតបន្តិចនៅក្នុងការស្វែងរកគ្រាប់បាល់ឲ្យក្រុមរបស់ពួកគេ ហើយលទ្ធផលក្រុមទាំងពីរបានរក្សាភាពខ្លាំងរៀងៗខ្លួនដោយមិនឲ្យដៃគូប្រកួតស៊ុតបញ្ចូលទីបាននោះទេ សម្រាប់ការប្រកួតនៅក្នុងតង់ទី១នេះ។

យ៉ាងណាមិញ ចូលដល់តង់ទី២ ក្រុមភ្ញៀវក្រូអាត បានបើកការវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះអង់គ្លេស រហូតដល់ពួកគេអាចស៊ុតបញ្ចូលទីគ្រាប់នាំមុខ នៅនាទីទី៥៧ ដោយខ្សែប្រយុទ្ធ Andrej Kramarić ប៉ុន្តែរំលងបានតែ ២១នាទីប៉ុណ្ណោះ ខ្សែបម្រើប្រយុទ្ធ Jesse Lingard បានស៊ុតបញ្ចូលទីមួយគ្រាប់វិញតាមស្មើឲ្យក្រុមតោកំណាចអង់គ្លេស ខណៈដែលប្រធានក្រុម Harry Kane ជាអ្នកស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី៨៥ និងជាគ្រាប់បាល់ទី២ របស់ក្រុមអង់គ្លេស។

ហើយលទ្ធផល ២-១នេះដែរបានរក្សារហូតដល់បញ្ចប់ការប្រកួត ដែលជាហេតុធ្វើឲ្យក្រុមជម្រើសជាតិក្រូអាតត្រូវធ្លាក់ចេញពីពានរង្វាន់ UEFA Nations League ក្រោយឆ្លងកាត់ការប្រកួត ៤លើកកន្លងទៅពួកគេអាចឈ្នះមួយដងប៉ុណ្ណោះ ហើយភ្លាត់បរាជ័យដល់ទៅ ២ដង ខណៈពេលដែលក្រុមជម្រើសជាតិអង់គ្លេស បានឡើងទៅឈរនៅកំពូលតារាងវិញមាន ៧ពិន្ទុ ដែលនឹងត្រូវដឹកដៃគ្នាជាមួយក្រុមអេស្ប៉ាញមាន ៦ពិន្ទុទៅវគ្គ ៣២ក្រុមជាបន្ត៕

Andrej Kramarić
Jesse Lingard
Harry Kane
ពូលទី ៤ នៃពានរង្វាន់ UEFA Nations League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]