ភ្នំពេញ៖ ប្អូនប្រុស ទូច សាលីក បានធ្វើឲ្យប្រជាជនខ្មែរជាច្រើន ជាពិសេសមនុស្សជាច្រើនពេញពិភពលោកបានស្គាល់ ជាមួយនឹងទេពកោសល្យសមត្ថភាព ដែលអាចនិយាយ១៥ភាសា ខណៈពេលដែលប្អូនប្រុសនៅក្មេង និងយកពេលលក់ដូរគ្រឿងអនុស្សាវរីយ៍នៅពេលទំនេរពីការសិក្សាប៉ុណ្ណោះ។

ដោយសារតែសមត្ថភាពដ៏ល្អកម្ររកបាននេះ បានធ្វើឲ្យពិភពលោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញកូនក្មេងជាច្រើននាក់អាចនិយាយបានច្រើនភាសាបែបនេះ ទាំងដែលពួកគេមិនបានទៅសាលារៀន។ មិនត្រឹមតែប៉ុណ្ណោះភាពល្បីល្បាញនេះ ក៏បានធ្វើឲ្យសារព័ត៌មានធំៗជាច្រើន មកយកព័ត៌មានពីក្មេងៗទាំងនេះដោយផ្ទាល់ទៀតផង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏បានលេចនូវវីដេអូសកម្មភាពនៅខាងក្រៅរបស់ក្មេងប្រុសទូច សាលីក នៅលើបណ្តាញសង្គម ដោយមានជនជាតិបរទេសជាច្រើន បាននាំគ្នាចោមរោមសុំថតប្អូនប្រុស ជាមួយនឹងភាពរាក់ទាក់ពោរពេញដោយស្នាមញញឹម។

លើសពីនេះបន្ទាប់ពីមានគេសុំថតបែបនេះ សាលីក ក៏បាននិយាយភាសាចិន ទៅកាន់ពួកគេ ជាមួយនឹងកាយវិការសំពះ យ៉ាងសាកសមជាកូនខ្មែរតែម្តង។ សកម្មភាពទាំងនេះបានធ្វើឲ្យមហាជនជាច្រើន ពិតជារំភើបជំនួសប្អូនប្រុស ដែលត្រឹមតែមួយរយៈដ៏ខ្លី ស្រាប់តែមានឈ្មោះល្បីល្បាញបែបនេះ៕

សូមទស្សនាវីដេអូសកម្មភាព ជនបរទេសសុំប្អូនប្រុស ថតរូបខាងក្រោមនេះ៖ 

ប្អូនប្រុស ទូច សាលីក
ប្អូនប្រុស ទូច សាលីក
ប្អូនប្រុស ទូច សាលីក
ប្អូនប្រុស ទូច សាលីក
សាលីក ត្រូវជនបរទេសសុំថត
សាលីក ត្រូវជនបរទេសសុំថត
សាលីក ត្រូវជនបរទេសសុំថត
សាលីក ត្រូវជនបរទេសសុំថត
សាលីក ត្រូវជនបរទេសសុំថត
សាលីក ត្រូវជនបរទេសសុំថត
សាលីក ត្រូវជនបរទេសសុំថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]