ភ្នំពេញ៖ បើទោះបីជា មានពិធីការិនីជាច្រើន បានហក់ចូលអាជីពសិល្បៈ មានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណាក៏ដោយ ក៏អ្នកនាង ពេជ្រ សេរីរ័ត្ន នៅតែទទួលបានប្រជាប្រិយភាពដដែលផងដែរ។

ជាក់ស្តែង កាលពីម្សិលមិញ ពិធីការិនីរូបនេះ បានធ្វើពិធីជប់លៀង បែបគ្រួសារ នៅវីឡារបស់នាង ក្នុងឱកាស ខួបកំណើតរបស់ខ្លួនឯងផង និងកូនប្រុសផង។ ជាពិសេស នាងក៏បានរៀបចំ ពិធីយ៉ាងសាមញ្ញ តែមានន័យ និងកក់ក្តៅផងដែរ ជាមួយនឹង សមាជិកបងប្អូន និងមិត្តភក្តិជិតស្និទ្ធមួយចំនួន។មិនតែប៉ុណ្ណោះ កញ្ញា កុសុម៉ា ក៏បានចូលរួម និងធ្វើជាតារាចម្រៀង ច្រៀងកម្សាន្ត ដើម្បីបង្កើនបរិយាកាស ឲ្យកាន់តែសប្បាយរីករាយផងដែរ៕

គួរបញ្ជាក់ផងដែរ អ្នកនាង ពេជ្រ សេរីរ័ត្ន តែងបង្ហាញកូនៗរបស់នាង ជារឿយៗ តាមបណ្តាញសង្គម តែទោះបីជាយ៉ាងណា រហូតមកទល់ពេលនេះ គេមិនដែលឃើញស្វាមីរបស់នាងនោះទេ៕

ពេជ្រ សេរីរ័ត្ន​
ពេជ្រ សេរីរ័ត្ន​
ទិដ្ឋភាពថ្ងៃកំណើត
ខួបកំណើតនាង និងកូននាង
ខួបកំណើតនាង និងកូននាង
កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សេរីរ័ត្ន