ចិន៖ ដើម្បីសន្សំលុយទុកសម្រាប់ថ្ងៃបញ្ចុះតម្លៃពិសេសរបស់អាលីបាបា នារីវ័យក្មេងម្នាក់សុខចិត្តធ្វើបាបខ្លួនដោយមិនញ៉ាំអ្វីផ្សេងឡើយ ក្រៅពីមីមួយមុខគត់អស់រយៈពេលបីសប្តាហ៍ជាប់ៗគ្នា ដែលការសម្រេចចិត្តនេះមិនត្រឹមតែមិនបានហុចផ្លែផ្កាអ្វីប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យនាងនាំទុក្ខដាក់ខ្លួនទៀតផង។ 

នារីដែលទិញមីទុកញ៉ាំ៣សប្តាហ៍

លុះដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃលក់ពិសេសប្រចាំឆ្នាំរបស់ក្រុមហ៊ុនយក្សលក់ទំនិញតាមអនឡាញ អាលីបាបា លុយដែលនាងខំសន្សំទាំងប៉ុន្មាន ភាគច្រើនបែរជាត្រូវបានប្រើប្រាស់សម្រាប់ថ្លៃព្យាបាលទៅវិញ ក៏ព្រោះតែនាងបានធ្លាក់ខ្លួនឈឺក្តៅខ្លួនខ្លាំង។

ពីរថ្ងៃក្រោយមក នាងបានត្រឡប់ទៅរៀនវិញបន្ទាប់ពីអាការចាប់ផ្តើមធូរស្បើយ។ នាងបានសារភាពថា លុយស្ទើរតែទាំងអស់ដែលខ្លួនបានសន្សំតាមរយៈការញ៉ាំអាហារខុសប្រក្រតីនេះ ត្រូវបានចំណាយទៅលើថ្លៃមន្ទីរពេទ្យ ហើយអ្វីដែលនាងទិញបានគឺ ម៉ាសពាក់បិទមុខរក្សាសម្រស់តែមួយគត់។

ទោះយ៉ាងណា ក្រោយហេតុការណ៍នេះកើតឡើង ម្តាយរបស់នាងបានសរសេរលើបណ្តាញសង្គម WeChat ថាកូនរបស់គាត់សមនឹងឈឺបែបនេះហើយ ប៉ុន្តែក្រើនរម្លឹកឱ្យនាងញ៉ាំទឹកក្តៅឱ្យបានច្រើនផង។

បើតាមសេចក្តីរាយការណ៍ នារីម្នាក់នេះមានឈ្មោះ ហុង ជា ជានិស្សិតមហាវិទ្យាល័យមួយ ក្នុងក្រុងជាំងស៊ូ នៃខេត្តណានទុង ប្រទេសចិន៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]