ភ្ញៀវទេសចរដែលបានទៅទស្សនៈកិច្ច នៅទ្វីបអាមេរិកខាងត្បួង ពិតជាមិនហ៊ានជឿលើភ្នែករបស់ពួកគេ បន្ទាប់ពីបានប្រទះឃើញផ្កាមួយប្រភេទ ដែលមានមុខមាត់ដូចនឹងសត្វស្វា។

បុរសម្នាក់ឈ្មោះ Brian Sandra អាយុ៣៤ឆ្នាំ បានទៅទស្សនៈកិច្ចនៅ សាធារណរដ្ឋ Ecuador ដែលស្ថិតនៅទ្វីបអាមេរិកខាងត្បួង ដើម្បីទៅកសិដ្ឋានមួយ ដែលជំនាញខាងផ្កាអ័រគីដ។ នៅពេលដែលគាត់ដើរមើលជំុវិញនោះ គាត់បានជាប់ចិត្តទៅនឹងផ្កាមួយប្រភេទមានឈ្មោះថា “Dracula simia” ឬអាចហៅថា “Monkey Orchid” ជាប្រភេទផ្កាអ័រគីដេ ដែលមានមុខមាត់ដូចស្វា ហើយផ្កាប្រភេទនេះអាចរកបាននៅ ក្នុងព្រៃដែលមានអ័ព្ទខ្លាំងនៅក្នុងប្រទេស Peru និងEcuador។ លោក Brian មានប្រសាសន៍ថាគាត់មានអារម្មណ៍ភាំង ដែលគាត់បានឃើញកូនស្វាជាច្រើនសម្លឹងមករកគាត់ ហើយអ្វីដែលប្លែកនោះ គឺពួកគេមានលក្ខណៈខុសៗគ្នាបន្តិចៗ។ ផ្កាខ្លះគឺបានបង្ហាញនូវមុខសប្បាយរីករាយ ហើយខ្លះទៀតមានអារម្មណ៍មិនសប្បាយចិត្ត ដែលមានច្រមុះតូច បបូរមាត់ធំ។

ផ្កាអ័រគីដេ ត្រូវបានគេស្គាល់ និងឲ្យឈ្មោះនៅឆ្នាំ ១៩៧៨ ដោយរុក្ខវិទូម្នាក់ឈ្មោះ Luer ហើយផ្កាអ័រគីដេទាំងអស់ប្រហែលជាមាន ១២០ប្រភេទខុសៗគ្នា ហើយភាគច្រើនមានដើមកំណើតចេញពី Ecuador។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះផ្កាប្រភេទនេះ តើលោកអ្នកយល់ថាវាមានមុខដូចស្វាដែរ ឬ ទេ?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]