សៀមរាប៖ ត្រឹមតែមួយរយៈពេលដ៏ខ្លី ប្អូនប្រុសសាលីក ដែលជាក្មេងឆ្លាតអាចនិយាយ១៥ភាសា បានធ្វើឲ្យមនុស្សជាច្រើនសឹងតែទូទាំងពិភពលោក បានស្គាល់កាន់តែខ្លាំងឡើង និងធ្វើឲ្យមហាជនជាច្រើនពិតជាស្រលាញ់កោតសរសើរ រហូតមានជំនួយផ្តល់ដល់ប្អួនប្រុសបានរៀនសូត្រ ក៏ដូចជាការផ្តល់ជាអំណោយ និងថវិកាមួយចំនួនជាបន្តបន្ទាប់។

លើសពីនេះទៅទៀតការខិតខំប្រឹងប្រែងរបស់ប្អូនប្រុស បានធ្វើឲ្យមហាជនជាច្រើនពេញចិត្តខ្លាំង ដែលមានទូរទស្សន៍ជាច្រើន ក៏ដូចជាសារព័ត៌មានបរទេសល្បីៗជាច្រើន បានមកសម្ភាសន៍ផ្ទាល់ទៀតផង។

ក្រោយពីមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំងពិភពលោក និងមានមនុស្សជាច្រើនស្គាល់ ក្មេងប្រុសក៏មានបំណងប្រាថ្នាសម្រាប់ខ្លួនឯង គឺចង់យកអំណោយនំចំនីខ្លះចែកជូនដល់មិត្តរួមថ្នាក់របស់ខ្លួន។ ពេលនេះក្តីប្រាថ្នារបស់ប្អូនប្រុសក៏បានសម្រេច ដោយបានបង្ហាញសកម្មភាពពោរពេញដោយភាពរីករាយ នៅក្នុងការផ្តល់ជូនដល់មិត្តរួមថ្នាក់របស់ខ្លួន។

បន្ទាប់ពីបានឃើញទង្វើបែបនេះ មហាជនពិតជាស្ញើចសរសើរដល់ប្អូនប្រុស ដែលមិនត្រឹមតែមានសមត្ថភាពដ៏អស្ចារ្យ ចេះជួយទុក្ខធុរៈឪពុកម្តាយនោះទេ ប្អូនប្រុសក៏មានសណ្តានចិត្តល្អ នឹកឃើញមិត្តរួមថ្នាក់ដែលធ្លាប់រៀនជាមួយគ្នា ខណៈពេលដែលខ្លួនមានកេរ្តិ៍ឈ្មោះល្បីបែបនេះ៕

ប្រភពវីដេអូ៖ Sola Khang

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

ប្អូនប្រុសសាលីក
ប្អូនប្រុសសាលីក
ប្អូនប្រុសសាលីក
ប្អូនប្រុសសាលីក យកនំចែកមិត្តរួមថ្នាក់
ប្អូនប្រុសសាលីក យកនំចែកមិត្តរួមថ្នាក់
ប្អូនប្រុសសាលីក យកនំចែកមិត្តរួមថ្នាក់
ប្អូនប្រុសសាលីក យកនំចែកមិត្តរួមថ្នាក់
ប្អូនប្រុសសាលីក យកនំចែកមិត្តរួមថ្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]