ភ្នំពេញ៖ ឈុតតំណាងជាតិ« កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ:» ដែលត្រៀមឲ្យបវរកញ្ញាកម្ពុជាកញ្ញារឿន ណាត យកទៅពាក់ប្រកួតនៅលើឆាកអន្តរជាតិ Miss Universe International បានធ្វើឡើងរួចជាស្រេច ជាមួយនឹងការច្នៃឡើងយ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។

ទន្ទឹមនឹងការច្នៃម៉ូត​ ឈុតតំណាងជាតិនេះដែរ បានធ្វើឲ្យមហាជនជាច្រើន បានកោតសរសើរយ៉ាងខ្លាំង ជាមួយនឹងទឹកដៃនៃការធ្វើវាឡើង យ៉ាងល្អឥខ្ចោះ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការបង្ហាញពីអត្តសញ្ញាណជាតិខ្មែររបស់យើង ដោយក្នុងនោះមានក្បូរក្បាច់រំលេចទៅដោយទង់ជាតិខ្មែរ ផែនទីប្រទេសកម្ពុជា ដើមត្នោត និងប្រាសាទអង្គរវត្តផងដែរ។

បន្ទាប់ពីបានបញ្ចេញឈុតតំណាងជាតិ បានយ៉ាងអស្ចារ្យរួចមកហើយនោះ ស្បែកជើងដែលត្រៀមទៅប្រកួតនោះ ក៏បានបញ្ចេញជាសាធារណៈម្តងទៀត ដែលមានការច្នៃឡើងយ៉ាងស៊ីគ្នាជាមួយនឹង សម្លៀកបំពាក់ និងគ្រឿងលម្អផ្សេងៗ។ រីឯការច្នៃម៉ូតស្បែកជើងមួយគូនេះ ក៏ស្រស់ស្អាតទាក់ភ្នែកខ្លាំងតែម្តង។

ក្រោយពីបានឃើញយ៉ាងដូច្នោះ មហាជនជាច្រើនពិតជារំភើប ដែលស្នាដៃកូនខ្មែរបានច្នៃឈុតតំណាងជាតិ និងស្បែកជើងនេះឡើង ពិតជាស្រស់ស្អាតជាងឈុតមុនៗទៅទៀត មិនត្រឹមតែប៉ុណ្ណោះ មួយឈុតនេះ គួបផ្សំជាមួយនឹងស្បែកជើង ដែលទើបនឹងច្នៃនេះពិតជាស្រស់ស្អាតខ្លាំងនៅពេលដែល បវរកញ្ញាកម្ពុជាយើងបានគ្រងវា៕

ប្រភពរូបភាព៖ Madam Boutiques Amy

តើប្រិយមិត្តយល់យ៉ាងណា ចំពោះការច្នៃស្បែកជើងនេះឡើង? 

កញ្ញារឿន ណាត
កញ្ញារឿន ណាត
កញ្ញារឿន ណាត ក្នុងឈុតតំណាងជាតិ
កញ្ញារឿន ណាត ក្នុងឈុតតំណាងជាតិ
ឈុតតំណាងជាតិកញ្ញារឿន ណាត
ឈុតតំណាងជាតិកញ្ញារឿន ណាត
ឈុតតំណាងជាតិកញ្ញារឿន ណាត
ឈុតតំណាងជាតិកញ្ញារឿន ណាត
ស្បែកជើងកញ្ញារឿន ណាត
ស្បែកជើងកញ្ញារឿន ណាត
កញ្ញារឿន ណាត បវរកញ្ញាកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត