ថៃ: មួយរយៈកន្លងមកនេះ សន្ទុះប្រជាប្រិយភាព របស់តារាចម្រៀងស្រីកូនកាត់ថៃ អង់គ្លេស Lisa ដេលជាសមាជិកក្រុម BLACKPINK កំពុងតែមានភាពល្បីល្បាញជាខ្លាំង តាមរយៈទេពកោសល្យនៃការពូកែបង្កើតក្បាច់រាំ និងសូរសម្លេង យ៉ាងពីរោះ រាល់ពេលនិយាយ​ ឬច្រៀងម្តងៗ។ 

Lisa

ក្នុងនោះផងដែរ បើយើងងាយមកមើលពីការលេងគណនីអុីនស្តារក្រាមរបស់កញ្ញា ក៏កំពុងតែធ្វើឲ្យមហាជនជាច្រើន ក្នុងប្រទេសថៃ មានការកោតសរសើរ ចំពោះកញ្ញា ជាខ្លាំង ព្រោះថា ថ្វីបើ កញ្ញា ទើបតែចាប់ផ្តើមបង្កើតគណនីអុីនស្តារក្រាមផ្ទាល់ខ្លួន ត្រឹមរយៈពេលកន្លះឆ្នាំ ក៏ដោយចុះ ប៉ុន្តែបច្ចុប្បន្ននេះ កញ្ញា ក៏មានអ្នកតាម Follow ជិត ៩.៨ លាននាក់ ទូទាំងពិភពលោក។

Aum

ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើន ក៏កាន់តែមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើគណនីអុីនស្តារក្រាមរបស់កញ្ញា និងតារាសម្តែងស្រីកំពូលរបស់ Aum ដែលបច្ចប្បន្ននេះ មានអ្នក Follow ទើបតែបាន ៩. ៧​ លាននាក់តែប៉ុណ្ណោះ បើទោះបីជា នាងបានបង្កើតវាលេង ជិត ១០ ឆ្នាំទៅហើយក្តី។

គណនី IG របស់អ្នកទាំងពីរ

ហេតុដូច្នោះហើយ វាពិតជារឿងដែលមិនគួរឲ្យនឹកស្មានដល់នោះទេថា តារាស្រីវ័យក្មេង Lisa អាចកើនមានអ្នក Follow យ៉ាងច្រើន ត្រឹមតែមួយភ្លាម ហើយថែមទាំងមានចំនួនច្រើនជាង រៀមច្បងចាស់ៗផ្សេងទៀត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងប្រទេសថៃ៕

Lisa
Aum
Lisa
Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]