ភ្នំពេញ៖ កាលពីម្សិលមិញនេះ ប្អូនប្រុស ធុច សាលិ ដែលល្បីចេះ១៥ភាសា ត្រូវបានប៉ុស្តិ៍ CTN អញ្ជើញប្អូនឲ្យចូលរួមក្នុងកម្មវិធីមួយ ដើម្បីផ្តល់កិច្ចសម្ភាសន៍ខ្លះៗ ទាក់ទងនឹងជីវប្រវត្តិរបស់ប្អូន និងរឿងរ៉ាវផ្សេងៗបន្ថែមទៀត។

យ៉ាងណាមិញ នៅក្នុងកម្មវិធីនោះផងដែរ ពិធីករក៏បានធ្វើរឿងដ៏ពិសេសមួយសម្រាប់ប្អូន ដោយពួកគេបានអញ្ជើញលោក G-Devith តារារ៉េបដ៏ល្បីមកធ្វើការ Surprise ប្អូនផងដែរ។ ក្នុងនោះ មុនពេលដែលលោក G-Devith បង្ហាញខ្លួន ពិធីករបានសួរសំនួរបែបលេងសើចជាមួយប្អូនប្រុស សាលិ ថាតើចង់ជួនលោក G-Devith ដែលឬទេ? បន្ទាប់មកប្អូនក៏ឆ្លើយតបទៅវិញថាចង់ ហើយថែមទាំងនិយាយថាអ្នកទាំងពីរធ្លាប់ស្គាល់គ្នា និងធ្លាប់លេងឈូសជាមួយគ្នា ថែមទៀតផង។

ក្រោយមក បន្ទាប់ពីប្អូននិយាយមិនទាន់ចប់បានប៉ុន្មានផង លោក G-Devith ក៏បានបង្ហាញខ្លួនមក ដែលធ្វើឲ្យប្អូនសាលិ ភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពិធីករក៏បានសាកសួរបញ្ជាក់ថាលោក G-Devith ពិតជាស្គាល់គ្នាជាមួយប្អូនប្រុស សាលិ តាំងពីប្អូននៅតូចពិតប្រាកដមែន ព្រោះថាកាលពីមុនផ្ទះរបស់តារាចម្រៀងរ៉េបរូបនេះ គឺជាប់នឹងផ្ទះរបស់ប្អូន ធុច សាលិ តែម្តង៕

កុំឲ្យខាតពេលយូរ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

G-Devith
G-Devith
ប្អូនធុច សាលិ
G-Devith និង សាលិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត