កាលពីពេលថ្មីៗ តារាចម្រៀង និងជាតួសម្តែងស្រី Annie Yi ដែលមានអាយុ ៤៣ឆ្នាំ បានបញ្ចេញអាល់ប៊ុមរូបថតថ្មីរបស់នាង ដែលបង្ហាញរាងដ៏ស្រស់ស្អាត ជាមួយនឹងឈុតប៊ីគីនីដ៏ស៊ិចស៊ី។

តារាស្រីអាយុ ៤៣ឆ្នាំរូបនេះ គឺជាតារាជើងចាស់ ដែលនាងចាប់ផ្តើមប្រលូក នៅក្នុងវិស័យសិល្បៈ តាំងពីអាយុ ១៩ឆ្នាំមកម្ល៉េះ។ នាងគឺជាតារាស្រី ដែលត្រឹមត្រូវ និងមិនចូលចិត្តបញ្ចេញលើ បញ្ចេញក្រោមនោះទេ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបែរជាចាប់ផ្តើម បញ្ចេញភាពស៊ិចស៊ី នៅក្នុងកម្មវិធីផ្សេងៗទៅវិញ។ ជាមួយគ្នានេះដែរ Annie Yi បានថតស្រាត នៅក្នុងកម្មវិធី PETA’s anti-fur campaign ហើយនាងបាននិយាយថា នេះគឺជាលើកទីមួយហើយ ដែលនាងបានស្រាតនៅចំពោះមុខមហាជន យ៉ាងច្រើន ដោយគ្មានអ្វីបិទបាំងសូម្បីតែបន្តិច។

ចំនែកឯសៀវភៅអាថ៌កំបាំង របស់ Annie Yi ដែលធ្វើឲ្យនាងមានភាពស្រស់ស្អាត ក្មេងជាងវ័យ គឺបានបំបែកឯត្កកម្មថ្មី ដែលមានអ្នកចម្លង(Copy) ជាច្រើនរាប់ពាន់ក្បាល និងលក់អស់គ្មានសល់ នៅក្នុងរយៈពេលតែ ២ ទៅ៣ម៉ោងប៉ុណ្ណោះ។

យ៉ាងណាម៉ិញ តារាស្រីអាយុ ៤៣ឆ្នាំរូបនេះ គឺមានភាពល្បីល្បាញខ្លាំងណាស់ ដែលមានអ្នកនិយមប្រើប្រាស់អិនធើណេតជាច្រើន កោតសរសើរនាង និងមានប្រិយមិត្ត ៦លាននាក់ នៅក្នុងវេបសាយ Weibo គាំទ្រនាងផងដែរ។









ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]