អង់គ្លេស៖ មូលនិធិ Rooney Foundation ដែលត្រូវបានបង្កើតឡើង ដោយប្រធានក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Wayne Rooney ក្នុងគោលបំណងដើម្បីរៃអង្គាសថវិកា ដែលបានពីការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិអាមេរិក ដើម្បីជួយទ្រទ្រង់ដល់យុវជនដែលខ្វះខាតនៅតាមតំបន់នានា ក៏ស្រាប់តែបាត់លុយអស់រាប់ពាន់ផោន ដោយសារតែរកប្រអប់ដាក់ប្រាក់នោះមិនឃើញ។

Wayne Rooney
Wayne Rooney

បើយោងតាម ការចុះផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសដែលហៅកាត់ថា (FA) បានឲ្យដឹងនៅមុននេះបន្តិចថា ប្រអប់ដែលគេប្រើប្រាស់សម្រាប់ដាក់ថវិកាមូនិធិ Rooney Foundation ស្រាប់តែបាត់ដោយអាថ៏កំបាំងបំផុត ហើយជាមួយគ្នានោះផងដែរ ក៏បាត់ប្រាក់អស់រាប់ពាន់ផោនដូចគ្នា។

យ៉ាងណាមិញ អ្នកគាំទ្រជាង ៦៨,០០០នាក់ ដែលបានទៅទស្សនាការប្រកួតនេះដោយផ្ទាល់ ដោយពួកគេបាននាំគ្នាធ្វើការបរិច្ចាគប្រាក់ផ្ទាល់ខ្លួន មុននឹងចូលទៅទស្សនាការប្រកួតនេះផងដែរ ហើយប្រអប់ដែលគេប្រើសម្រាប់ដាក់ប្រាក់នោះ គឺត្រូវបានដាក់តាំងនៅមុខក្លោងទ្វារចូលកីឡដ្ឋាន Wembley តែម្ដង។

មូលនិធិ Rooney Foundation
Wayne Rooney

គួរឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសដែលហៅកាត់ថា (FA) បានចាប់ផ្ដើមធ្វើការស្រាវជ្រាវយ៉ាងប្រញាប់ប្រញាល់ ជុំវិញករណីដ៏កម្រនឹងកើតមានឡើងមួយនេះ។ ពួកគេក៏បានបង្ហើបឲ្យដឹងផងដែរថា គឺមានអ្នកដែលបានលួចយកប្រអប់ដាក់ប្រាក់នេះទៅ ហើយមិនមែនមានគ្នាតែម្នាក់ឯងនោះទេ ដូច្នេះពួកគេនឹងធ្វើការសើុបអង្កេតជុំវិញករណីមួយនេះឲ្យបានឆាប់បំផុត៕

Wayne Rooney
Wayne Rooney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]