ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀងប្រចាំផលិតកម្ម ថោន កញ្ញា មាស សុខសោភា ទទួលបានការគាំទ្រខ្លាំង មិនត្រឹមតែទៅលើ ការបកស្រាយចម្រៀងរបស់ខ្លួន នោះទេ សូម្បីតែការនិយមតុបតែងខ្លួន របស់ម្ចាស់បទ «ខ្មាសគេប៉ុនណាបើបងបែកអូន» រូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ ពីបណ្ដាអ្នកគាំទ្រមិនណយដែរ ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ក៏បានបង្ហាញនូវសម្រស់នៅក្នុងសម្លៀកបំពាក់ បែបបុរាណប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញជាងសព្វដងទៅទៀត។

លើសពីនេះ ថែមទាំងមានការចាប់អារម្មណ៍ពីទស្សនិកជនមិនតិចនោះទេ ព្រោះមើលទៅពិតជា ទន់ភ្លន់ និងស្រស់ស្អាតយ៉ាងខ្លាំង បើទោះបីជាបច្ចុប្បន្ននេះនាងមានវ័យកាន់តែច្រើនយ៉ាងណាក្តី ។

តែអ្វីដែលមានការភ្ញាក់ផ្អើលខ្លាំងនោះ គឺការច្នៃម៉ូតសម្លៀកបំពាក់របស់ កញ្ញា មាស សុខសោភា ប្លែកខុសពីសព្វដង ដោយមានការរចនា រំលេច ជាមួយនឹងទង់ជាតិ របស់ប្រទេសកម្ពុជាយើង ដែលមើលទៅពិតស្រស់ស្អាតខ្លាំងតែម្ដង ៕  

ទស្សនារូបភាពខាងក្រោម៖

រូបភាព៖ សំអាងការហង្ស

កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា