បរទេស៖ ក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោកបារាំង បានភ្លាត់ចាញ់ក្រុមជម្រើសជាតិហូឡង់ ដោយលទ្ធផល ២-០នៅក្នុងពានរង្វាន់ UEFA Nations League យប់មិញនេះ។

ក្រុមជម្រើសជាតិបារាំង

នៅក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះហូឡង់ជាអ្នកស៊ុតគ្រាប់បាល់នាំមុខមួយគ្រាប់មុនដោយ ខ្សែបម្រើ Georginio Wijnaldum នៅនាទីទី៤៤ ចុងម៉ោងវគ្គទី១ទៅហើយ ដែលជាការស៊ុតសល់បាល់ពីខ្សែប្រយុទ្ធ Ryan Babel។

ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះទឹកក្រូចហូឡង់ អាចបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀត នៅចុងវគ្គទី២ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចពីខ្សែប្រយុទ្ធ Memphis Depay នៅនាទីទី៩០+៦។

Georginio Wijnaldum
Georginio Wijnaldum
Memphis Depay

សូមបញ្ជាក់ថា ឆ្លងតាមជ័យជម្នះ ២-០នេះដែរ ក្រុមជម្រើសជាតិហូឡង់ មាន៦ពិន្ទុនៅក្នុងដៃប៉ុណ្ណោះអាសន្ន ខណៈដែលក្រុមកំពុងឈរនៅកំពូលតារាង គឺនៅតែជាក្រុមជម្រើសជាតិបារាំងដដែល បើទោះបីជាពួកគេបានភ្លាត់ចាញ់ការប្រកួតនេះក្តី៕

Kylian Mbappé
Olivier Giroud

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]