ភ្នំពេញ៖ រថយន្ត ISUZU របស់ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងត្រូវធ្វើការដាក់តាំងបង្ហាញនៅផ្សារទំនើប ធី ខេ (TK Avenue) ចាប់នៅថ្ងៃទី ១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩ៈ០០ ព្រឹក ដល់ម៉ោង ៩ៈ០០ យប់។

ពិធីដាក់តាំងបង្ហាញរថយន្ត

ក្នុងឱកាសដាក់តាំងបង្ហាញនេះផងដែរ ក្រុមហ៊ុនក៏បានបង្កើតនូវកម្មវិធីផ្តល់ជូនជាច្រើនសម្រាប់អតិថិជន ដែលកក់ ឬទិញរថយន្ត ISUZU D-MAX Blue Power និង ISUZU mu-X Blue Power ម៉ូដែល ២០១៨ ក្នុងកម្មវិធីតាំងបង្ហាញតែម្ដងនឹងទទួលបានៈ  

- ថែមម៉ូតូ HONDA Dream 2019 មួយគ្រឿង
- ប័ណ្ណចាក់ប្រេង ១០០ លីត្រ
- ប័ណ្ណសា្នក់នៅរមណីដ្ឋានវីគិរីរម្យមួយយប់
- ផ្ដល់ជូនការបិទស្ទិកគ័រការពារកាំរស្មី UV មួយឈុត
- ការធានាជូនពីរោងចក្រផ្ទាល់រយៈពេល ៣ ឆ្នាំ ឬ ១០០,០00 គីឡូម៉ែត្រ។
- កញ្ចាប់ថែទាំរថយន្ត VVIP
- ទទួលបានការត្រួតពិនិត្យពីឥរិយាបទ នៃការបើកបរតាមរយ:បច្ចេកវិទ្យា ISUZU INSIGHT ដ៏ទំនើបឈានមុខគេ។

ជាមួយគ្នានេះដែរ អតិថិជនអាចធ្វើការបង់រំលស់ជាមួយធនាគារ ក្នុងអត្រាការប្រាក់ទាបបំផុតដោយគ្រាន់តែកក់មុនត្រឹមតែ ២០% ហើយអាចធ្វើការរំលស់រហូតដល់រយៈពេល ៦ ឆ្នាំ។

- សម្រាប់រថយន្ត ISUZU D-MAX Blue Power 2018 បង់ចាប់ពី $350/ខែ
- សម្រាប់រថយន្ត ISUZU mu-X Blue Power 2018 បង់ចាប់ពី $537/ខែ

សម្រាប់អតិថិជន ដែលមានបំណងទិញរថយន្តថ្មី អាចធ្វើការកក់ចាប់ពី ១០០ ដុល្លារនៅក្នុងកម្មវិធីតាំងបង្ហាញនឹងមានឱកាសក្លាយជាម្ចាស់រថយន្ត ISUZU ស៊េរីថ្មីម៉ូដែល 2018 ។

សូមអញ្ជើញចូលរួមទស្សនា និងសាកល្បងបើកបរ ដើម្បីទទួលយកវត្ថុអនុស្សាវរីយ៍ជាច្រើន ព្រមជាមួយបទពិសោធន៍ដោយផ្ទាល់ពីរថយន្ត ISUZU D-MAX Blue Power និង ISUZU mu-X Blue Power នោះលោកអ្នក និងជ្រាបកាន់តែច្បាស់ពីលក្ខណ:ពិសេសៗជាច្រើនរបស់រថយន្ដ ISUZU ស៊េរីថ្មីម៉ូដែល 2018 ។

ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 950 084 / 077 66 88 99 ឬ មកទស្សនាផ្ទាល់នៅអាគារតាំងបង្ហាញ ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

ពិធីដាក់តាំងបង្ហាញរថយន្ត
ពិធីដាក់តាំងបង្ហាញរថយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]