ភ្នំពេញ៖ ស្របពេលដែលគ្រប់គ្នាកំពុងតែជក់ចិត្ត នឹងហ្គេមបាញ់ប្រហារបែបសង្គ្រាមគ្រាប់កាំភ្លើងយ៉ាងក្ដៅសន្ធោសន្ធៅនោះ ថ្មីៗនាពេលខាមុខថ្ងៃទី ២១ ២២ និង ២៣ វិច្ឆិកានេះ នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរព្រះរាជពិធីបុណ្យអុំទូក ប៊ូសស្ត្រង BOOSTRONG WATER FESTIVAL CONCERT ប៊ូសស្ត្រងនឹងរៀបចំការប្រកួតប្រជែងបាញ់ PUBG រកអ្នកខ្លាំងនៅក្នុង GAME ZONE BOOSTRONG

BOOSTRONG WATER FESTIVAL CONCERT

ប៊ូសស្ត្រង បានបង្កើតព្រឹត្តការណ៍ប្រគំតន្ត្រីក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក ថែមទាំងមានបរិវេណសម្រាប់បងប្អូនកម្សាន្តផ្សេងៗជាច្រើនទៀត ពិតជាសប្បាយ ពិតជាអស្ចារ្យ ពិតជាកក្រើក នៅសួនច្បារសុខាត្រើយខាងកើត នៅថ្ងៃទី ២១ ដល់ ២៣ វិច្ឆិកា ២០១៨ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗពីប៊ូសស្ត្រង។

អ្វីដែលថ្មី និងពេញនិយមសម្រាប់យុវវ័យនាពេលបច្ចុប្បន្ននេះគឺ ការបាញ់ហ្គេមជាលក្ខណៈបាញ់ប្រហារបែបយោធា ដែលមានឈ្មោះថា ហ្គេម “PUBG”។ ការប្រកួតបាញ់ PUBG នេះនឹងធ្វើឡើងទាំងបីរាត្រី នៅថ្ងៃបុណ្យអុំទូកនាតំបន់ហ្គេមហ្សូន ប៊ូសស្ត្រងផ្ទាល់តែម្ដង ហើយការប្រកួតនេះក៏មានការលេងជាក្រុមក៏បានឬ ជាលក្ខណៈបុគ្គលម្នាក់ៗឯងក៏បានដែរ។

លក្ខខណ្ឌដែលចូលរួមលេងគឺងាយៗទេ គឺលោកអ្នកគ្រាប់តែលេងផ្ទាល់នៅថ្ងៃបុណ្យអុំទូកហើយចុះឈ្មោះភ្លាម លេងបានភ្លាមៗតែម្ដង។ ចំពោះពេលវេលានោះគឺចាប់ផ្ដើមពីម៉ោង ៦ ល្ងាចដល់ម៉ោង ៨ យប់មុនពេលការប្រគំតន្ត្រីចាប់ផ្ដើម ហើយអ្នកដែលនៅមានជីវិតចុងក្រោយគេ គឺជាអ្នកឈ្នះ ព្រមទាំងទទួលបានរង្វាន់ពីប៊ូសស្ត្រងជាច្រើនផងដែរ ដឹងតែអេមម៉ង។

ដូចនេះដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិយើង ឲ្យកាន់តែសប្បាយរីករាយទុកជាអនុស្សាវរីយ៍ សូមបងប្អូនជាពិសេសប្អូនៗយុវវ័យយើងកុំភ្លេចមកចូលការប្រគំតន្ត្រីបុណ្យអុំទូកប៊ូសស្ត្រង និងចូលប្រកួតលេងហ្គេម ផប់ជី នៅហ្គេមហ្សូន ប៊ូសស្ត្រងទាំងអស់គ្នា។

គ្រប់គ្នាអាចចូលរួមដោយសេរី ៣ ថ្ងៃជាប់គ្នាជាមួយភេស្ជជៈប៉ូវកំលាំងប៊ូសស្ត្រង ដែលតែងតែធ្វើឲ្យលោកអ្នកសប្បាយគ្រាប់ពេល គ្រប់ទីកន្លេង។

ប៊ូសស្ត្រង ខ្លាំងជាង! យូរជាង!

ប៊ូសស្ត្រង មានប្រកួត PUBG
ប៊ូសស្ត្រង មានប្រកួត PUBG
BOOSTRONG WATER FESTIVAL CONCERT
BOOSTRONG WATER FESTIVAL CONCERT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]