អាមេរិក៖ ក្រោយពីចែកផ្លូវគ្នាជាមួយនឹងអតីតគូដណ្តឹង Pete Davidson មក តារាចម្រៀងស្រីសម្លេងផ្អែម Ariana Grande បានចេញនូវចម្រៀងមួយបទដែលជាចំណងដៃ បែកគ្នាចំណងជើងថា «Thank You, Next» ដែលនិយាយរៀបរាប់ពីអតីតកាលស្នេហាចាស់ៗ របស់ពួកគេ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះគេក៏សង្កេតឃើញថា តារាចម្រៀងស្រីសម្បុរស្រអែមរូបនេះ ហាក់បីដូចជាមានទឹកមុខស្រស់ស្រាយជាងមុន និងថែមទាំងបានផ្លាស់ប្តូរម៉ូតសក់ថ្មី ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយមិននឹកស្មានដល់ថែមទៀតផង។

កន្លងមក គេតែងដឹងថា ស្ទាយ៍សក់ប្រចាំខ្លួនរបស់ Ariana Grande គឺជាម៉ូតសក់ចងខ្ពស់ឡើងលើ ឬគេនិយមហៅថា ចងសក់កន្ទុយសក់ ប៉ុន្តែទោះជាយ៉ាងណា ស្រាប់តែថ្មីៗនេះ នាងបានផ្លាស់ប្តូរម៉ូតសក់ថ្មី ដោយនាងបានកាត់សក់ខ្លីត្រឹមស្មា ដែលមើលទៅពិតជាប្លែកភ្នែក និងមានភាពស្រស់ស្រាយមួយបែបផងដែរ។

ស្របពេលជាមួយគ្នានេះដែរ គេក៏សង្កេតឃើញអតីតមិត្តប្រុសរបស់ Ariana Grande គឺ Pete Davidson ក៏បានផ្លាស់ប្តូរពណ៌សក់របស់លោកផងដែរ ជាមួយនឹងម៉ូតសក់ពណ៌ផ្ទៃមេឃ៕ 

Ariana Grande
Ariana Grande
Ariana Grande
Ariana Grande
Ariana Grande
Ariana Grande ប្តូរម៉ូតសក់ថ្មី
Pete Davidson ផ្លាស់ប្តូរសក់ពណ៌ផ្ទៃមេឃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]