ចិន៖ ថ្មីៗនេះចិនទើបតែផលិតឡានដឹងមីស៊ីល ដើម្បីបង្ការគ្រោះអគ្គិភ័យ តាមផ្ទះសម្បែង និងអគារធំៗ។

យោងតាមសារព័ត៌មាន GIGadgets ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះបានឲ្យដឹងថា មីស៊ីលទាំងអស់នេះអាចបាញ់ចេញក្នុងរយៈ កម្ពស់ ៣០០ម៉ែត្រ (ជាន់ទី៨០នៃកម្ពស់អគារ)

នៅពេលបាញ់ចំគោលដៅនៃកន្លែងដែលមានភ្លើងឆេះ មីស៊ីលនេះផ្ទុះម្សៅពន្លត់អគ្គិភ័យមួយរំពេច ដើម្បីពន្លត់នូវភ្លើងដែលកំពុងឆាបឆេះនោះ។

លើសពីនេះទៅទៀត អ្នកពន្លត់អគ្គិភ័យបានកំពុងហ្វឹកហ្វឺនប្រើប្រាស់នូវប្រព័ន្ធកុំព្យូទ័រដើម្បីចាប់សញ្ញា ឲ្យដឹងពីកន្លែងដែលមានភ្លើងឆេះ។ 

បន្ទាប់មកឲ្យម៉ាស៊ីនប្រើខួរក្បាលរបស់វាដើម្បីថ្លឹងថ្លែង ពីកម្ពស់និងចំងាយក្នុងការបាញ់គ្រាប់មីស៊ីលឲ្យចូលចំគោលដៅតែម្តង។

ឡានអគ្គិភ័យជំនាន់ថ្មីនេះ អាចផ្ទុកមីស៊ីលពន្លត់អគ្គិភ័យនេះបានសរុប២៤គ្រាប់ក្នុងមួយគ្រឿង។

យោងតាមសារព័ត៌មានដដែលបានបង្ហាញថា“នេះគឺជាការសិក្សាច្នៃប្រឌិតថ្មីចេញពីវិទ្យាស្ថានគ្រឿងចក្រនិង ឧស្សាហកម្មមួយក្នុងប្រទេសចិន”។ 

ប្រព័ន្ធបញ្ជារបស់វាអាចប្រើប្រាស់បានយ៉ាងរលូននាពេលយប់ ប្រសិនជាមានកន្លែងណាមួយមានអាសន្នភ្លើងឆេះពេលយប់ឬកណ្តាលអាធ្រាត្រ។ ហើយវាក៏មានបំពាក់នូវកាមេរ៉ាថតយកទិដ្ឋភាពនៅក្នុងពេលកើតហេតុដែរ។

គួរបញ្ជាក់ថា ឡានដឹកមីស៊ីលពន្លត់អគ្គិភ័យនេះ គឺជាបច្ចេកវិទ្យាអេឡិចត្រូនិចចុងក្រោយបំផុតហើយរបស់ចិនក្នុងការពន្លត់អគ្គិភ័យយ៉ាងឆាប់ និងមានប្រសិទ្ធភាព៕

ខាងក្រោមនេះជារូបភាពនិងវីដេអូរបស់មីស៊ីលពន្លត់អគ្គិភ័យ៖

រូបមីស៊ីលពន្លត់អគ្គិភ័យ
រូបមីស៊ីលពន្លត់អគ្គិភ័យ
រូបមីស៊ីលពន្លត់អគ្គិភ័យ
រូបមីស៊ីលពន្លត់អគ្គិភ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]