ភ្នំពេញ៖ បច្ចុប្បន្ននេះ កូនប្រុសសង្ហាទាំង៣របស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងច្រើន ពីសំណាក់មិត្តៗយុវវ័យ ដែលជាពិសេសនោះគឺ មុខមាត់សង្ហារបស់ពួកគេ បានឆក់យកបេះដូងនារីៗមិនស្ទើរនោះឡើយ។

ដោយឡែក បើនិយាយពីទំនាក់ទំនងក្នុងក្រុមគ្រួសាតារាមួយនេះវិញ គេសង្កេតឃើញថា ពិតជាមានសុភមង្គល និងតែងតែផ្តល់ក្តីស្រលាញ់និងភាពកក់ក្តៅទៅកាន់គ្នាទៅវិញទៅមក ដែលធ្វើឲ្យមហាជនឃើញហើយមិនច្រណែនមិនបាន។

អ្វីដែលគួរឲ្យកត់សម្គាល់ជានេះទៅទៀតនោះ គេចាប់អារម្មណ៍ឃើញថា កូនប្រុសទាំង៣របស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ បើទោះបីជាពួកគេមានបងប្អូន សុទ្ធតែជាបុរសៗយ៉ាងណាក្តី ប៉ុន្តែពួកគេចេះស្រលាញ់ និងចេះមើលថែគ្នាបានយ៉ាងល្អ មិនចាញ់បងប្អូនស្រីៗឡើយ។ 

មិនតែប៉ុណ្ណោះ ថ្មីៗនេះ មុនីនាគ ថែមទាំងបានបង្ហោះនូវរូបថតមួយសន្លឹក ដោយខ្លួនបានថើបថ្ពាល់បងប្រុស ដែលមើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងមែនទែនតែម្តង៕

ព្រាប សុវត្ថិ និងកូនប្រុសទាំង៣
សុវត្ថិ មុនីវណ្ណ និងប្អុនប្រុសទាំង២
សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ
សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ
សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ
សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ
មុនីនាគ ថើប មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ