ភ្នំពេញ៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបង្ហោះរូបភាពចំនួន២សន្លឹកនៅក្នុងគណនីបណ្ដាញសង្គម Facebook របស់លោកដែលបានបង្ហាញថា លោកមិនបានទៅចូលរួមជាមួយក្រុម Melbourne Victory នៅក្នុងប្រទេសអូស្រ្ដាលីនោះទេ ប៉ុន្តែលោកបានធ្វើការហ្វឹកហាត់ដោយខ្លួនឯងនៅក្នុងប្រទេសកម្ពុជា។

Keisuke Honda
Keisuke Honda

ស្របពេលដែលក្រុម Melbourne Victory នឹងត្រូវធ្វើការប្រកួតជាមួយក្រុម Sydney FC នៅក្នុងពានរង្វាន់លីកកំពូលរបស់ប្រទេសអូស្រ្ដាលី នៅក្នុងថ្ងៃ អាទិត្យ សប្ដាហ៍នេះ លោក Honda មិនបានទៅចូលរួមជាក្រុមរបស់លោកនោះទេ ដោយសារលោកនៅមានភារកិច្ចជួយបង្វឹកក្រុមជម្រើសជាតិកម្ពុជាដែលត្រូវត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី ២០ ខាងមុខនេះ។

យ៉ាងណាមិញ អតីតខ្សែបម្រើក្រុមជម្រើសជាតិជប៉ុនរូបនេះ មិនបានទៅជួយក្រុម Melbourne Victory ក៏ព្រោះតែលោកមានហេតុផលធំៗចំនួន២ គឺលោកក៏ធ្លាប់លើកនិយាយម្ដងរួចមកហើយ អំឡុងពេលដែលលោកចូលមកកាន់ដំណែងជាអ្នកចាត់ទូទៅក្រុមជម្រើជាតិកម្ពុជា។

Keisuke Honda
Keisuke Honda

គួរឲ្យដឹងថា លោក Keisuke Honda ធ្លាប់និយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកមានគោលបំណងចំនួន២ធំៗ ទើបសម្រេចមកដឹកនាំក្រុមកម្ពុជា ដែលគោលបំណងទី១នោះ គឺលោកចង់រៀបចំរបៀបលេងក្នុងក្រុមឲ្យមានភាពរៀបរយ និងច្បាស់លាស់ជាងមុន ខណៈដែលគោលដៅទី២វិញ គឺលោកចង់ផ្សព្វផ្សាយប្រទេសកម្ពុជា ទៅកាន់ពិភពលោក ឲ្យបានស្គាល់ដូចជាវប្បធម៌ បេតិកភណ្ឌពិភពលោក និង កសិកម្ម ផងដែរ៕

Keisuke Honda
Keisuke Honda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]