ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានទទួលពានរង្វាន់ចំនួន នៅក្នុងកម្មវិធី «ពានរង្វាន់ធុរកិច្ចអាស៊ានប្រចាំឆ្នាំ ២០១៨» កាលពីរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ នៅសណ្ឋាគារ Ritz-Carlton ក្នុងប្រទេសសិង្ហបុរី។ ពានរង្វាន់ទាំង នេះរួមមានពាន «សហគ្រាសសង្គម ដែលមាននិរន្តរ៍ភាព» និង «សហគ្រាសខ្នាតតូច និងមធ្យម ដែលមានការរីកចម្រើន»

នេះគឺជាឆ្នាំទី ហើយដែល វីង បានទទួលពានរង្វាន់នៅក្នុងកម្មវិធី «ពានរង្វាន់ធុរកិច្ចអាស៊ាន» បន្ទាប់ពីធនាគារមួយនេះបានទទួលពាន «សហគ្រាសជោគជ័យបំផុតទាំង ៥ ក្នុងតំបន់អាស៊ាន» កាលពីឆ្នាំ ២០១៧។

គណៈកម្មការផ្តល់រង្វាន់របស់កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) បាននិយាយថា វីង បានបង្ហាញពីភាពច្នៃប្រឌិត និងបានរួមចំណែកយ៉ាងសំខាន់ដល់សហគមន៍ ដែលនេះនាំឲ្យធនាគារនេះបានឈ្នះពានរង្វាន់ សម្រាប់សហគ្រាសសង្គមប្រកបដោយនិរន្តរ៍ភាព។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេស វីង ដែលបានចូលរួមទទួលពានរង្វាន់នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា លោកមានមោទនភាពយ៉ាងខ្លាំង ក្នុងការទទួលបានការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេសកកម្មរបស់ វីង ដើម្បីជួយបង្កើនជីវភាពរបស់ប្រជាជនកម្ពុជា។

លោក ម៉ាឡូឡូស បានបន្តទៀតថា៖

«ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វីង មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយឲ្យប្រជាជនកម្ពុជាទទួលបាន នូវភាពងាយស្រួល និងសុវត្ថិភាព នៅពេលនិយាយអំពីសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដៃ។ ការទទួលស្គាល់វីងជា «សហគ្រាសសង្គម ដែលមាននិរន្តភាព» ដោយគណៈកម្មាធិការពានរង្វាន់ធុរកិច្ចអាស៊ាន គឺជាការឆ្លុះបញ្ចាំង នូវការប្តេជ្ញាចិត្តរបស់ វីង ក្នុងការធ្វើឱ្យមានការផ្លាស់ប្រែនៅក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ខណៈដែល វីង បាននឹងកំពុងធ្វើកិច្ចការ ស្របទៅតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការបង្កើតសង្គមនៃការទូទាត់ដោយមិនប្រើក្រដាសប្រាក់»។
វីង បានឈ្នះពានរង្វាន់

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា មានប្រជាជនកម្ពុជាប្រមាណ ៧៥% មិនទទួលបាននូវសេវាកម្មហិរញ្ញវត្ថុ ដែលផ្តល់ជូនដោយធនាគារឡើយ។ កាលពីអតីតកាលប្រជាជនកម្ពុជា ដែលមិនមានគណនីធនាគារ ឬមិនស្ថិតក្នុងបណ្តាញធនាគារបានប្រឈមនឹងឧបសគ្គ និងហានិភ័យ ដោយសារតែពួកគាត់ត្រូវពឹងផ្អែកលើភាគីទីបី ដើម្បីផ្ញើប្រាក់ទៅកាន់គ្រួសាររបស់ពួកគេ។ សេវាផ្ទេរប្រាក់របស់ វីង បានកែប្រែបញ្ហាទាំងនេះ ដោយជួយដល់ប្រជាជនកម្ពុជា ដែលពុំមានគណនីធនាគារ ក្នុងការផ្ទេរប្រាក់ និងទទួលប្រាក់ ដែលងាយស្រួល រហ័ស និងសុវត្ថិភាពតាមរយៈទូរស័ព្ទដៃរបស់ពួកគេ។

សម្រាប់ពានរង្វាន់ទី២ ដែលវីងទទួលបានគឺជា ពានរង្វាន់ ​«សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន» ក្នុងនោះគណៈកម្មាធិការវិនិច្ឆ័យបានបង្ហាញថា វីង បានបង្ហាញពីគំនិតផ្តួចផ្តើមនិងឆន្ទៈ ក្នុងការបណ្តាក់ទុនថ្មីៗ សម្រាប់ការរីកចម្រើនប្រកបដោយនិរន្តភាព និងបានទទួលនូវភាពជោគជ័យ ផ្នែកពាណិជ្ជកម្ម ដល់កម្រិតដែលមានភាពល្អប្រសើរ សម្រាប់ទំហំប្រតិបត្តិការរបស់ខ្លួន។

លោក ម៉ាឡូឡូស បានអះអាងប្រាប់ថា៖

«ការរីកចម្រើននេះពិតជាអស្ចារ្យណាស់។ ឥឡូវនេះ វីង មានអតិថិជនសកម្មចំនួន ៣ លាននាក់ រាប់បញ្ចូលទាំងអ្នកមានគណនីវីងចំនួន ១ លាននាក់ និងមានទំហំប្រតិបត្តិការទឹកប្រាក់ប្រចាំឆ្នាំ ដែលមានតម្លៃប្រមាណជាង ១០ ពាន់លានដុល្លារ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺនៅពេលដែលសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃមានការអភិវឌ្ឍជាខ្លាំងនៅក្នុងប្រទេសកម្ពុជា និងកំពុងផ្តល់ប្រយោជន៍ក្នុងរូបភាពផ្សេងៗគ្នាទៅដល់សង្គមកម្ពុជាទាំងមូល។ ការដាក់បញ្ចូល នូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយបំផុត បានអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានអតិថិជនកាន់តែច្រើន, សហគ្រាសខ្នាតតូចនិងមធ្យម រឹតតែមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍ អាជីវកម្មរបស់ខ្លួន, ពាណិជ្ជកម្មអេឡិចត្រូនិចថ្មីៗ ត្រូវបានបង្កើតឡើង, ហើយម្ចាស់អាជីវកម្មទាំងនោះ ក៏អាចបើកប្រាក់ខែឲ្យបុគ្គលិក និងអ្នកផ្គត់ផ្គង់របស់ពួកគេ បានយ៉ាងងាយស្រួល»។

គួររំលឹកផងដែរថា ពានរង្វាន់ធុរកិច្ចអាស៊ាន ២០១៨ គឺជាពានទី ២ ក្នុងរយៈពេល៣ខែ បន្ទាប់ពី វីង បានទទួលពាន "ធនាគារដែលផ្ដល់ផលប្រយោជន៍ល្អបំផុតដល់សង្គម នៅកម្ពុជាឆ្នាំ ២០១៨ កាលពីខែកញ្ញា ដោយទស្សនាវដ្តីអាជីវកម្មអន្តរជាតិ ដ៏មានឥទ្ធិពលមួយឈ្មោះថា Capital Finance International៕

វីង បានឈ្នះពានរង្វាន់
វីង បានឈ្នះពានរង្វាន់
វីង បានឈ្នះពានរង្វាន់
វីង បានឈ្នះពានរង្វាន់
វីង បានឈ្នះពានរង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]