អុីតាលី៖ ខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់របស់ក្រុមសេះបង្កង់ Juventus កីឡាករ Paulo Dybala បាននិយាយថា ការមកដល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងទឹកដីនៃទីក្រុង Turin នារយៈពេលជាង ៤ខែកន្លងមកនេះ ពួកគេជួបរឿងមិនសូវល្អច្រើន ប៉ុន្តែគេមានសង្ឃឹមថាអតីតខ្សែប្រយុទ្ធឆ្នើមរូបនេះនឹងអាចជួយក្រុមរបស់គេឲ្យឈ្នះពានរង្វាន់ Champions League នារដូវកាលថ្មីបាន។

Paulo Dybala
Cristiano Ronaldo

ក្រោយផ្លាស់មករួមរស់ជាមួយ ក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់ប្រទេសអុីតាលីកាលពីខែ កក្កដា កន្លងទៅ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ទើបតែបង្ហាញខ្លួនបាន១២ប្រកួតប៉ុណ្ណោះ ប៉ុន្តែរូបគេស៊ុតបញ្ចូលទីបានដល់ទៅ ៨គ្រាប់នៅគ្រប់កម្មវិធីប្រកួតរបស់ក្លិបយក្សអុីតាលីមួយនេះ។

យ៉ាងណាមិញ Dybala បានថ្លែងប្រាប់ឲ្យសារព័ត៌មាន Mirror ដឹងថា៖ «តាមពិតទៅការមកដល់របស់ Cristiano ជាការធ្វើតេស្តសម្រាប់អ្នករាល់គ្នា ពីព្រោះថាគេគឺជាកីឡាករដ៏សំខាន់ និងធ្លាប់មានភាពជោគជ័យច្រើននាពេលកន្លងមក។ ហើយតាំងតែពីរូបគេបានមកដល់ទីនេះ ពួកយើងបានព្យាយាមប្រឹងប្រែងហ្វឹកហាត់ដោយខ្លូនឯងបន្ថែមទៀត ដោយយើងមិនអាចរំពឹងតែលើកីឡាករម្នាក់បាននោះទេ ព្រោះបាល់ទាត់គឺលេងជាក្រុម។ ទោះបីជាមួយរយៈចុងក្រោយនេះ ពួកយើងបានបរាជ័យច្រើនដងមែនពិត ប៉ុន្តែយើងសង្ឃឹមថា Cristiano នឹងជួយពួកយើងសម្រេចបំណងនៅរដូវកាលនេះ»។

Paulo Dybala និង Cristiano Ronaldo
Paulo Dybala
Cristiano Ronaldo

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Paulo Dybala ធ្លាប់បង្ហាញខ្លួនឲ្យក្រុមសេះបង្កង់ Juventus បានចំនួន ១០៩ដង ដោយក្នុងនោះរូបគេអាចស៊ុតបញ្ចូលទីបានចំនួន ៥៤គ្រាប់ ចាប់តាំងពីរូបគេបានផ្លាស់ពីក្រុម Palermo នៅក្នុងឆ្នាំ២០១៥៕

Paulo Dybala និង Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]