កាលពីពេលថ្មីៗនេះ វេបសាយ redflava របស់ប្រទេសចិន បានចេញផ្សាយពី តារាម៉ូដែលស្រីដ៏ស្រស់ស្អាត និងស៊ិចស៊ីមួយរូប ដែលនាងបានជាប់ឈ្មោះជា “Sexy Adorable Car Babe” គឺកញ្ញា Xia Xiao Wei។

កញ្ញា Xia Xiao Wei គឺជាតារាម៉ូដែល មកពីខេត្ត Jiangsu ទីក្រុង Yangzhong ប្រទេសចិន កើតនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ១៩៨៩ អាយុ ២៤ឆ្នាំ មានកំពស់ ១ម៉ែត្រ និង៦៥សង់ទីម៉ែត្រ ដែលសព្វថ្ងៃនាងគឺជាតារាម៉ូដែលផង និងជាសិស្សផង ហើយនាងចូលចិត្តការរាំ អក្សរសាស្រ្ត និងភាសាបរទេស។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីនាង បានបញ្ចេញអាល់ប៊ុមរូបថតរបស់នាង ដែលបានថតជាមួយនឹងរថយន្ត បញ្ចេញនូវស្ទាយស៊ិចស៊ី និងបង្ហាញនូវសម្រស់ដ៏ស្រស់ស្អាត របស់នាងរួចមក នាងក៏ត្រូវបានគេដាក់ឈ្មោះឲ្យថា “Sexy Adorable Car Babe” តែម្តង។

បន្ទាប់ពីកញ្ញា Xia Xiao Wei ជាប់ឈ្មោះជា “Sexy Adorable Car Babe” ប្រិយមិត្តរបស់នាង ក៏សង្ឃឹមថា នាងនឹងកាន់តែមានឈ្មោះល្បីល្បាញថែមទៀត ព្រោះសម្រស់ និងភាពស៊ិចស៊ី បូករួមនឹងចំនេះដឹងរបស់នាង គឺមិនចាញ់តារាៗដ៏ទៃទៀតនោះទេ។

























ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]