ភ្នំពេញ៖ ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ២០១៨ កំពូលស្មាតហ្វូនលំដាប់កំពូលរបស់ Huawei ត្រកូល Mate20 មានចំណុចទាក់ទាញពិសេសៗជាច្រើន ជាមួយនឹងភាពលេចធ្លោ ៣ ចំណុចសំខាន់ៗ ដែលធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំង និងកក្រើកទីផ្សារស្មាតហ្វូននៅចុងឆ្នាំ ២០១៨។

Huawei ត្រកូល Mate20

លក្ខណៈពិសេសទី១ គឺកំពូលស្មាតហ្វូន Huawei ត្រកូល Mate20 បានបំពាក់នូវបច្ចេកវិទ្យាដំបូងគេបង្អស់ក្នុងពិភពលោកជាច្រើនដូចជា៖ 

- បន្ទះឈីប Kirin 980 7nm ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះ ដំណើរការបានលឿនគ្មានគូប្រៀប និ បញ្ចូនទន្និន័យបានលឿនជាងស្មាតហ្វូនដទៃ
- បច្ចេកវិទ្យា A76 Cortex CPU ថ្មីដែលអាចរក្សាថាមពលថ្មបានទ្វេរដង
- បច្ចេកវិទ្យាថ្មីចុងក្រោយបំផុត GPU Mali-G76 ដែលបង្ហាញកម្រិតរូបភាពល្អឥតខ្ចោះ និងអាចលេងហ្គេមគ្រប់ប្រភេទលឿន មិនរអាក់រអួល
- បន្ទះឈីប Dual NPU AI ដែលមានសមត្ថភាពខ្ពស់បំផុត ដើម្បីដំណើរការកម្មវធី AI ដ៏ឆ្លាតវៃ
- Dual ISP ដែលជួយឲ្យដំណើរការកម្មវិធីនីមួយៗបានរហ័សទាន់ចិត្ត និងសន្សំថាមពលថ្មបានល្អជាងមុននៅពេលប្រើកាមេរ៉ា
- បច្ចេកវិទ្យា 1.4Gbps 4.5G LTE ដែលអ្នកអាចរីករាយជាមួយល្បឿនលឿនបំផុតមិនធ្លាប់មាន និងអាចប្រើសេវា 4.5G LTE

Huawei ត្រកូល Mate20

លក្ខណៈពិសេសទី២ គឺកំពូលកាមេរ៉ាបីគ្រាប់របស់ Leica ដែលមានទំហំធំ និងផ្តល់បទពិសោធន៍ថ្មីបំផុត ក្នុងការថតរូបបែប Ultra-Wide Angle ថតរូបបានជិត លម្អិតបំផុត និងថតផ្ទៃរូបភាពបានកាន់តែធំ ទោះស្ថិតក្នុងប្លង់ចង្អៀត ក្នុងកម្រិតគុណភាពខ្ពស់។ លើសពីនេះទៅទៀត Telephoto lens អ្នកអាចថតរូបដែលនៅឆ្ងាយ ដោយមិនបាត់បង់គុណភាព និងថតជាប់ច្បាស់សូម្បីតែវត្ថុតូចបំផុតៗ ដែលអាច zoom បានរហូតដល់ ៥ ដង ក្នុងកម្រិតគុណភាពច្បាស់ត្រជាក់ភ្នែក។ 

មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះក៏បំពាក់ដោយកាមេរ៉ា Master AI ស្គាល់ប្លង់ច្រើនសំបូរបែប និងចាប់បានទេសភាពបានល្អឥតខ្ចោះ។ រីឯការថតវីឌីអូវិញ អ្នកអាចថតរូបបានកម្រិត 4K ច្បាស់ដូចថតភាពយន្ត និងការថតបែប Super Slow Motion ដែលមានគុណភាពខ្ពស់។

Huawei ត្រកូល Mate20

លក្ខណៈពិសេសចុងក្រោយគឺ ថាមពលថ្មមានរហូតដល់ 4200mAh ដែលអ្នកអាចប្រើបានពេញមួយថ្ងៃ ដោយលែងបារម្ភរឿងអស់ថ្ម ហើយជាពិសេសការផ្ទេរថាមពលថ្មឥតខ្សែដែលហៅថា Reversed Wireless Charge ដែលអ្នកគ្រាន់តែដាក់ទូរស័ព្ទដទៃដែលអាចប្រើ wireless charge ជាប់ឬក្រោយខ្នងរបស់កំពូលស្មាតហ្វូននេះដើម្បីសាកថ្ម។

កំពូលស្មាតហ្វូន Mate20 មានតម្លៃ $666 និង Mate20Pro តម្លៃ $888 ថែមជញ្ជីងសុខភាព Body Fat Scale ស៊ីមស្មាតនិងគម្រោងស្មាតធំហ្មង់ឥតគិតថ្លៃ។ អ្នកអាចរកទិញបាននៅហាងដែលមានស្លាកសញ្ញា Huawei នៅទូទាំងខេត្តក្រុង។

Huawei ត្រកូល Mate20

គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាក របស់ក្រុមហ៊ុនចិនតែមួយគត់ដែលស្ថិតក្នុងម៉ាកដែលគេឲ្យតម្លៃបំផុតប្រចាំឆ្នាំ ២០១៨ ដែលមានតម្លៃម៉ាកមានតម្លៃ 8.4 ពានលានដុល្លារអាមេរិក ទទួលស្គាល់ដោយ Forbes៕

Huawei ត្រកូល Mate20
Huawei ត្រកូល Mate20

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]