ភ្នំពេញ៖ បើទោះបីជា ពេលនេះ តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា មិនសូវបង្ហាញមុខ តាមបណ្តាកម្មវិធី ឬមានបទថ្មី ចេញដូចតារាផ្សេងៗ តែរូបនាង នៅតែទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់ហ្វេនៗដដែល។

ប៉ុន្តែភាគច្រើនគេសង្កេតឃើញថា ក្នុងមួយរយៈចុងក្រោយនេះ រូបនាង ហាក់ដូចជា ប្រើជីវិតឯកជនច្រើន ដោយឧស្សាហ៍ដើរលេង តាមបណ្តាប្រទេសនានា និងចូលរួមកម្មវិធីធំៗជាដើម។ ជាពិសេស រាល់ពេលនាងចូលរូមកម្មវិធីម្តងៗ នាងចូលចិត្តបង្ហាញគ្រឿងអលង្ការ ជាច្រើនម៉ូត មិនដែលជាន់គ្នាម្តងណានោះទេ ហើយសុទ្ធតែម៉ូតធំៗ និងស្រស់ស្អាតខ្លាំងទៀតផង។

ក្រោយពីឃើញនាង បង្ហាញបែបនេះ ក៏បានធ្វើឲ្យ ហ្វេនៗ និយាយថា ឈិត សុវណ្ណបញ្ញា សាកសមជា តារាហាយសួរមួយរូប ដែលតែងមានរបស់របរទំនើប ហើយសូម្បីតែ គ្រឿងអលង្ការ ក៏ច្រើន មិនឲ្យចាញ់តារាផ្សេងៗប៉ុន្មានឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានឆ្នាំមុន តារាស្រីរូបនេះ មិនសូវបង្ហាញពីភាពឡូយឆាយប៉ុន្មានទេ ដោយនាងតែងខ្លួនបែប យុវវ័យ Cute Cute តែប៉ុណ្ណោះ តែពេលនេះ នាងបានផ្លាស់ប្តូរខ្លួនទាំងស្រុង លើការតុបតែងខ្លួន និងការប្រើប្រាស់គ្រឿងអលង្ការ៕

តោះមើលគ្រឿងអលង្ការរបស់បញ្ញា ទាំងអស់គ្នា៖

ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា