កាលីហ្វញ៉ា៖ គិលានុបដ្ឋាយិកាម្នាក់ នឹងទទួលបានទ្បានមួយគ្រឿង បន្ទាប់ពីលោកបានលះបង់ទ្បានរបស់ខ្លួនឯងដើម្បីចូលទៅជួយសង្គ្រោះមនុស្សនៅក្នុងភ្លើងឆេះព្រៃនៅលើផ្លូវ Camp Creek ក្រុង Paradise រដ្ឋកាលីហ្វញ៉ា។

អគ្គិភ័យដ៏កាចហាវមួយ បានកើតទ្បើងកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សប្រមាណ ៤៨ នាក់ និង លេបត្របាក់ដីធ្លីចំនួន ៥៣,០០០ ហិចតា និងអគារ ៨,៨០០ ខ្នង។

រូបភាពក្នុងអំឡុងពេលកើតហេតុ

គិលានុបដ្ឋាយិកាម្នាក់នេះមានឈ្មោះ Alynn Pierce បានបង្ហោះរូបទ្បានរបស់លោកដែលត្រូវបានភ្លើងឆាបឆេះយ៉ាងខ្លាំងចូលទៅក្នុងគណនី Instagram រួចលោកបានសរសេរថា៖

"ទ្បាននេះបានជួយជីវិតខ្ញុំកាលពីថ្ងៃនោះ។ ក្រុង Paradise ត្រូវបានបំផ្លាញទាំងស្រុងដោយសារភ្លើងឆេះព្រៃ ហើយគង់តែមានវា ទើបខ្ញុំអាចមានជីវិត និងជួយមនុស្សជាច្រើននាក់...បានពីរដង។"

យោងតាមសារព័ត៌មានរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា អគ្គិភ័យដ៏កាចហាវនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយមនុស្សជាច្រើននាក់មិនអាចជម្លៀសខ្លួនទាន់ពេលវេលា។ មានមនុស្សជាង ២៧,០០០ នាក់ត្រូវបានបង្ខំចិត្តចាក់ចេញពីផ្ទះសំបែងរបស់ខ្លួន។

លោក Pierce បានបន្តនិយាយទៀតថា "សូមអរគុណដល់អ្នកពន្លត់អគ្គិភ័យ ក្រុមអ្នកអនុវត្តច្បាប់ និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ សម្រាប់ការងាររបស់អ្នករាល់គ្នា ពួកយើងទាំងអស់គ្នាបានជម្លៀសអ្នកជំងឺរបស់យើងទៅទីទួលមានសុវត្ថិភាពបានគ្រប់គ្នា។"

ទ្បានរបស់លោក Pierce

ខណៈពេលដែលលោក Pierce កំពុងជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យ ស្រាប់តែមានដើមឈើជាច្រើនបានធ្លាក់បាំងផ្លូវរបស់លោក រួចលោកបានថតសារចុងក្រោយសម្រាប់លាក្រុមគ្រួសារលោក ក្នុងករណីដែលលោកមិនអាចចេញពីអណ្តាតភ្លើងបាន ស្រាប់តែរំពេចនោះ ក៏មានត្រាទ័របានឈូសឆាយផ្លូវ និងដើមឈើចេញ ទើបលោកអាចចេញពីអណ្តាតភ្លើងនោះបាន។  បន្ទាប់ពីលោកបានចេញរួចហើយ លោកក៏ជិះចូលទៅម្តងទៀត ដើម្បីជួយសង្រ្គោះមនុស្សដែលនៅសេសសល់ ជាប់ក្នុងអណ្តាតភ្លើងនោះ។

រូបភាពក្នុងទ្បានរបស់លោក Pierce
ទ្បានរបស់លោក Pierce

ភាពក្លាហាន និងការលះបង់របស់លោកបានល្បីដល់ក្រុមហ៊ុន Toyota។ ក្រោយពីដឹងដំណឹងនេះរួច ខាងក្រុមហ៊ុន Toyota បានសន្យាថានឹងជូនរថយន្ត Toyota Tundra ថ្មីស្រឡាងមួយគ្រឿងដល់លោក។

បន្ទាប់មកអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើនរូប មានការកោតសរសើរស្មារតីលះបង់ និងភាពក្លាហានរបស់លោក Pierce យ៉ាងក្រៃលែង៕ 

សូមទស្សនាវីដេអូក្នុងអំឡុងពេល និងក្រោយភ្លើងឆេះនៅខាងក្រោមនេះទាំងអស់គ្នា៖ 

លោក Pierce
មតិសរសើររបស់អ្នកប្រើប្រាស់អ៊ីនធើណេតចំពោះលោក Pierce និង Toyota
រូបភាពមុន និងក្រោយពេលកើតហេតុ
រូបភាពមុន និងក្រោយពេលកើតហេតុ
រូបភាពមុន និងក្រោយពេលកើតហេតុ
រូបភាពមុន និងក្រោយពេលកើតហេតុ
រូបភាពក្នុងអំឡុងពេលកើតហេតុ
រូបភាពក្នុងអំឡុងពេលកើតហេតុ
រូបភាពក្នុងក្រោយពេលកើតហេតុ
រូបភាពក្នុងអំឡុងពេលកើតហេតុ
រូបភាពក្នុងអំឡុងពេលកើតហេតុ
រូបភាពក្នុងអំឡុងពេលកើតហេតុ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]