ចក្រភពអង់គ្លេស៖ ថ្មីៗនេះក្រុមហ៊ុន និង ធនាគារឯកជនជាច្រើនក្នុងចក្រភពអង់គ្លេស បាននាំគ្នាបែរមកប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូនិចថ្មី ដែលជាមីក្រូឈីបតូចមួយ សម្រាប់បញ្ចូលក្នុងស្បែកដៃបុគ្គលិក ក្នុងគោលបំណងពង្រឹងសុវត្ថិភាពក្រុមហ៊ុនរបស់ពួកគេ។

ស្ថាបនិកក្រុមហ៊ុន Biohax

យោងតាមសារព័ត៌មាន Dailymail ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះបានបង្ហាញថា “មីក្រូឈីបអេឡិចត្រូនិចជំនាន់ថ្មីមួយនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរបស់ប្រទេសស្វីសឈ្មោះថា Biohax 

មិនតែប៉ុណ្ណោះ មីក្រូឈីបមួយនេះត្រូវបានក្រុមហ៊ុនជាច្រើននៅក្នុងចក្រភពអង់គ្លេសទាក់ទងទិញ ដើម្បីយកវាទៅបញ្ចូលក្នុងស្បែកដៃបុគ្គលិករបស់ខ្លួន ក្នុងគោលបំណងពង្រឹងសុវត្ថិភាពក្រុមហ៊ុន។មួយវិញទៀតគឺវាអាចការពារសម្បត្តិឯកជនពោលគឺមិនអាចឲ្យបុគ្គលិកចូលមើលឬបន្លំឯកសារសម្ងាត់របស់ក្រុមហ៊ុនបានឡើយ។ 

យោងតាមសារព័ត៌មានដដែលបានបន្តថា “មីក្រូឈីបអេឡិចត្រូនិចជំនាន់ថ្មីមួយនេះ មានតម្លៃ១៩៥ដុល្លារក្នុងមួយគ្រាប់

មកទល់ឥឡូវនេះមានក្រុមហ៊ុនឯកជនមួយក្នុងប្រទេសអង់គ្លេស  ក៏ត្រៀមប្រើបន្ទះមីក្រូឈីបដ៏តូចមួយនេះ ដើម្បីបញ្ចូលក្នុងស្បែកដៃបុគ្គលិករាប់ពាន់នាក់ក្នុងក្រមហ៊ុនដែរ ពីព្រោះពួកគេគិតថាវាងាយស្រួលគ្រប់គ្រងទិន្នន័យ និងមានសុវត្ថិភាព។ 

គួរបញ្ជាក់ថា មីក្រូឈីបថ្មីមួយនេះមិនមានបំពាក់ប្រព័ន្ធ GPS សម្រាប់តាមដានសកម្មភាពរបស់បុគ្គលិកទេ។ យ៉ាងណាមិញវាប្រៀបដូចជាកាតសម្រាប់សម្គាល់ខ្លួនមួយអីចឹង។ 

បុគ្គលិកក្រុមហ៊ុនអាចប្រើវាចូលកន្លែងធ្វើការ ទិញម្ហូបនៅអាហារដ្ឋាន និង
ប្រើប្រាស់ម៉ាស៊ីនព្រីន ឬ កុំព្យូទ័រ ដោយមិនចាំបាច់ប្រើកាត ឬ ក្រយៅដៃសម្រាប់ស្កេន៕

រូបមីក្រូឈីពនៅក្នុងស្បែកដៃ
រូបមីក្រូឈីពនៅក្នុងស្បែកដៃ
រូបមីក្រូឈីពនៅក្នុងស្បែកដៃ
រូបមីក្រូឈីពនៅក្នុងស្បែកដៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]