ភ្នំពេញ៖ លោក ហេង ពិទូ ដែលប្រិយមិត្តទស្សនិកជនស្ទើរតែទូទាំងប្រទេស ជាពិសេសមិត្តៗយុវវ័យស្គាល់លោកថា គឺជាកំពូលតារាចម្រៀង Original Song ជើងចាស់ល្បីឈ្មោះមួយរូប ដែលបានសាងនូវស្នាដៃបទចម្រៀងនិពន្ធថ្មីៗជាច្រើនបទ ជាមួយនឹងអត្ថន័យសុទ្ធសឹងតែ ចាក់ដោតចិត្តបង្កប់ន័យស្នេហាជ្រាលជ្រៅ ធ្វើឲ្យអ្នកស្តាប់ ចង់ស្តាប់ហើយស្តាប់ទៀតមិនចេះជិនណាយ។

យ៉ាងណាមិញ ទន្ទឹមនឹងសម្ងំបាត់មុខពីវិស័យចម្រៀងអស់មួយរយៈពេលធំ រហូតធ្វើឲ្យអ្នកគាំទ្ររអ៊ូរទាំ ចង់ឃើញមុខនិងចង់ស្តាប់ចម្រៀងថ្មីរបស់លោកមក ទីបំផុតមិនប៉ុន្មានថ្ងៃមុននេះ លោក ហេង ពិទូ ក៏បានបញ្ចេញនូវបទចម្រៀងដែលជា ស្នាដៃនិពន្ធថ្មីរបស់លោកចំណងជើងថា «បងមិនល្អ»

ដោយឡែក បើងាកមកពីចាប់អារម្មណ៍ពីអត្ថន័យនៃបទចម្រៀងថ្មីមួយបទនេះវិញ គឺអាចនិយាយបានថា ពិតជាពីរោះមានអត្ថន័យចាក់ដោតបេះដូង មិត្តៗយុវវ័យនាពេលបច្ចុប្បន្នមិនតិចនោះទេ។ មិនតែប៉ុណ្ណោះ លោកក៏ទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ទៅលើទឹកដៃនិពន្ធរបស់លោក នៅតែខ្លាំងមិនចាញ់បទចម្រៀងមុនៗរបស់លោកឡើយ៕  

ហេង ពិទូ
ហេង ពិទូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ពិទូ