ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពេញហ្វេសប៊ុក ក្រោយរដ្ឋមន្ត្រីរូបសង្ហានៃក្រសួងយុវជន និងកីឡាម៉ាឡេស៊ី លោកSyed Saddiq Syed Abdul Rahman បានបង្ហោះសារភ្ជាប់ជាមួយនឹងកាដូ និងសំបុត្រមួយច្បាប់ ដែលនារីកម្ពុជាមួយរូបបានសរសេរដោយផ្ទាល់ដៃដើម្បីផ្ញើជូនលោក។

ទន្ទឹមនឹងនេះដែរ ក៏មានការស៊ែរតៗគ្នានៅក្នុងបណ្តាញសង្គម ដើម្បីឲ្យនារីម្ចាស់សំបុត្ររូបនេះបានឃើញផងដែរ ដោយសបុត្រនោះនាងបានសរសេរយ៉ាងល្អបំផុត ជាមួយនឹងពាក្យបង្កប់ នូវអត្ថន័យថ្លែងអំណរគុណ ដែលលោកបានជម្រុញទឹកចិត្ត ផ្តល់នូវដំបូន្មានល្អជាច្រើន សម្រាប់​យុវជន​អាស៊ាន​ ដើម្បីឲ្យពួកគេមានភាពរឹងមាំ។

សំបុត្រដែលនារីខ្មែរម្នាក់ផ្ញើទៅ

ក្រោយពីបានឃើញនូវអត្ថន័យខ្លឹមសាររបស់នាង រដ្ឋមន្ត្រីរូបសង្ហានៃក្រសួងយុវជន និងកីឡាម៉ាឡេស៊ី លោកSyed Saddiq Syed Abdul Rahman ក៏បានឆ្លើយតបភ្លាមៗនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នោះថា៖

«មកដល់Office ថ្ងៃនេះ ស្រាប់តែបានឃើញប្រអប់មួយនៅលើតុ ដែលបានមកពីជនជាតិខ្មែរដ៏រួសរាយម្នាក់។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលបានឃើញកាដូតុក្កតា និងសំបុត្រដែលសរសេរផ្ទាល់ដៃមួយច្បាប់។ ខ្ញុំប្រហែលជាមិនធ្លាប់បានជួបអ្នកពីមុនមកទេ ក៏ប៉ុន្តែពិតជាអរគុណចំពោះកាដូដ៏មានតម្លៃមួយនេះ ហើយអរគុណដែលបានទុកគណនីអ៊ីនស្តារក្រាម(Instagram) របស់អ្នកបើសិនជាថ្ងៃណាមួយខ្ញុំបានទៅប្រទេសកម្ពុជា ខ្ញុំនឹងទាក់ទងទៅអ្នក។ រឹងមាំឡើង មានស្មារតីល្អ ហើយសូមឲ្យយុវជនអាស៊ានបន្ដអំពើល្អទាំងនេះទៀត »។

បន្ទាប់ពីបានឃើញដូច្នោះ បណ្តាអ្នកលេងបណ្តាញសង្គម ក៏មានការភ្ញាក់ផ្អើល ដោយមិននឹកស្មានថារដ្ឋមន្ត្រីរូបសង្ហាម្នាក់នេះ បានឆ្លើយតបនូវអ្វីដែល យុវជនខ្មែរម្នាក់នេះបានសរសេរឲ្យបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កាដូ និងសំបុត្រដែលនារីខ្មែរផ្ញើឲ្យ
លោកSyed Saddiq Syed Abdul Rahman
លោកSyed Saddiq Syed Abdul Rahman
លោកSyed Saddiq Syed Abdul Rahman
លោកSyed Saddiq Syed Abdul Rahman
លោកSyed Saddiq Syed Abdul Rahman
លោកSyed Saddiq Syed Abdul Rahman
លោកSyed Saddiq Syed Abdul Rahman
នារីខ្មែរដែលបានសរសេរសំបុត្រជូនលោក
នារីខ្មែរដែលបានសរសេរសំបុត្រជូនលោក
នារីខ្មែរដែលបានសរសេរសំបុត្រជូនលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]