ភ្នំពេញ៖ ក្រោយពីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានប្រកាសថា រូបគេអាចនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិកម្ពុជារួចមក គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោនលោក Leonardo Vitorino បានផ្ញើសរលើកទឹកចិត្ត ក្នុងនាមជាមិត្តភក្តិ និងជាអ្នកដែលធ្លាប់ធ្វើការជាមួយគ្នា កាលពីលោកនៅដឹកនាំក្រុមជម្រើសជាតិ។

សាររបស់លោក Leonardo Vitorino ទៅកាន់ វឌ្ឍនាកា

បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានភ្លាត់ចាញ់ការប្រកួតទី២ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា យ៉ាងចាស់ដៃដោយលទ្ធផល ៤-១រួចមក ខ្សែប្រយុទ្ធក្រុមបឹងកេតរូបនេះ បានបង្ហើរពាក្យ ១ឃ្លាថា «ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជាប់ជម្រើសជាតិទេ» ដែលធ្វើឲ្យគាំទ្រជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង។

យ៉ាងណាមិញ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គម Facebook របស់លោកបែបនេះថា៖

ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា
Leonardo Vitorino

សូមបញ្ជាក់ថា លោក Leonardo Vitorino ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធើ្វការបណ្ដេញចេញពីតំណែងកាលពីឆ្នាំមុន ក្រោយដឹកនាំក្រុមគោព្រៃត្រឹមតែ១០ខែ។ ក្រោយពីអស់ការងារធើ្វនៅស្រុកខែ្មរ រូបលោកបានកាន់ការងារជាប្រធានបច្ចេកទេសនៅក្លឹប Ceara Sporting Club មុននឹងត្រលប់មកកម្ពុជា ក្លាយជាគ្រូភ្នំពេញក្រោន៕

Leonardo Vitorino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]