ភ្នំពេញ៖ តារាសម្តែង ដែលកំពុងតែមានប្រជាប្រិយភាព តាមរយៈការលេចមុខជារឿយៗក្នុងខ្សែភាពយន្តខ្មែរ និងជាពិសេសកំពុងចេញមុខជាតួអង្គដ៏សំខាន់នៅក្នុងរឿងភាគកំពុងល្បី «កូនពស់កេងកង» របស់ទូរទស្សន៍ហង្សមាស។

នៅក្នុងកិច្ចសម្ភាសពិសេសរបស់រឿងភាគខ្មែរហង្សមាស លោក សក្កដា បានរៀបរាប់យ៉ាងច្រើន ពីផលលំបាក ភាពសប្បាយរីករាយ និងបទពិសោធន៍ថ្មី ដែលលោកទទួលបានជាច្រើនក្នុងការចូលរួមធ្វើការជាមួយក្រុមផលិតរបស់ទូរទស្សន៍ហង្សមាស និងអ្នកដឹកនាំរឿងដ៏ល្បីលោក ហ្វៃ សំអាង។ 

ក្នុងនោះលោកបានបញ្ជាក់ថាក្នុងរឿងនេះ លោកត្រូវសម្តែងនូវអត្តចរិតដល់ទៅបួនខុសៗគ្នា ហើយលើសពីហ្នឹងទៀតនោះគឺ លោកត្រូវសម្តែងជាសត្វពស់កេងកងតែម្តងដែលលោកបាននិយាយថាវាពិតជាមិនងាយស្រួលក្នុងកាសម្តែងឡើយ។

ពេលសម្តែងជាសត្វពស់ លោកត្រូវមានចលនាតែខ្លួនប៉ុណ្ណោះ កន្លែងផ្សេងហាមកំរើក។ ទោះវាពិបាក តែលោកក៏ព្យាយាមសម្តែងយ៉ាងអស់ពីកម្លាំងកាយចិត្ត ដើម្បីបានលទ្ធផលដ៏ល្អមួយសម្រាប់រឿងភាគដ៏ល្បីមួយនេះ។ 

រឿង «កូនពស់កេងកង» មានចាក់ផ្សាយជូនទស្សនានៅលើប៉ុស្តិ៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨ យប់ និងនៅលើប៉ុស្តិ៍រស្មីហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ១២ ថ្ងៃត្រង់៕

ឆឹម សក្កដា ក្នុងរឿង «កូនពស់កេងកង»
ឆឹម សក្កដា ក្នុងរឿង «កូនពស់កេងកង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា