អេស្ប៉ាញ៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Malcom បានបង្ហើបឱ្យដឹងថា នៅក្នុងក្រុមរបស់គេគឺមានតែកីឡាករ Lionel Messi ម្នាក់គត់ដែលជាកីឡាករដែលខុសពីគេបំផុតឬហៅម្យ៉ាងទៀតថា «a football alien»។

Malcom

បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Barcelona បានភ្លាត់ចាញ់ក្រុម Real Betis ដោយលទ្ធផល ៣-៤ នៅក្នុងទឹកដី Nou Camp របស់ពួកគេរួចមក ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានរៀបរាប់អំពីមិត្តរួមក្រុមរបស់គេរបៀបនេះថា Messi ជាកីឡាករបាល់ទាត់ដែលចម្លែកជាងគេនៅក្នុងក្រុម ព្រោះឲ្យតែពេលគេចូលលេងដឹងតែប៉ះបាល់ឲ្យស៊ុតជានិច្ចខុសពីកីឡាករដទៃៗទៀតនៅក្នុងក្រុម។

យ៉ាងណាមិញ Malcom បង្ហើបឲ្យសារព័ត៌មាន ESPN របស់ប្រទេសប្រេស៊ីលដឹងថា៖ «ប្រមាណជា ១នាទីមុនពេលចាប់ផ្តើមការប្រកួត គេបានដើរមកនិយាយប្រាប់ខ្ញុំដល់កន្លែងរង់ចាំ ដោយគេបានប្រាប់ខ្ញុំថានៅពេលគេមានបាល់គេនឹងសំដៅមករកខ្ញុំមុនគេ។ ខ្ញុំមានអារម្មណ៍ថា គេគឺជាកីឡាករម្នាក់ដែលចម្លែកជាងគេនៅក្នុងក្រុមរបស់ខ្ញុំព្រោះអីកន្លងមក មិនសូវមានអ្នកដែលបោះបាល់ឲ្យខ្ញុំស៊ុតបានល្អបែបនេះនោះទេ។ Messi គឺជាមនុស្សម្នាក់ដែលតែងតែជួយណែនាំមិត្តរួមក្រុមជានិច្ច ជាពិសេសនៅពេលពួកយើងមានចំនុចខ្វះខាត ដោយសារគេធ្លាប់ឈ្នះ Ballon d'Or ចំនួនប្រាំដងរួចមកហើយ ដូច្នេះគេរាប់ថាជាកីឡាករដែលជោគជ័យជាងគេនៅក្នុងក្រុម»។

Malcom
Lionel Messi

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Malcom ទើបតែផ្លាស់មកចូលរួមជាមួយក្រុម FC Barcelona នៅក្នុងរដូវកាលថ្មីនេះប៉ុណ្ណោះ ខណៈដែលរូបគេទើបតែបង្ហាញខ្លួនបានចំនួន ៣ប្រកួតឲ្យក្រុមម្ចាស់ជើងឯកក្របខណ្ឌ La Liga មួយនេះ៕

Malcom
Malcom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]