ភ្នំពេញ៖ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ម្សិលមិញនេះរឿង «បន្តោងឆ្នាំងដី» ដែលជាស្នាដៃដឹកនាំដំបូងរបស់កវីនិពន្ធលោក សុខ ជំនោរ និងជាវណ្ណកម្មទី១ក្នុងផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើកម្មវិធីបើកសម្ពោធជាផ្លូវការហើយ ដោយមានការចូលរួមអបអរសាទរពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើនរូប នៅរោងភាពយន្ត Legend Eden បឹងកក់។ 

ពិធីសម្ពោធរឿង «បន្តោងឆ្នាំងដី» ម្សិលមិញ

ហើយនៅក្នុងនោះ ក៏មានវត្តមានរបស់តារាចម្រៀងជើងចាស់លោក សាន ផានិត ទៅចូលរួមនៅក្នុងកម្មវិធីសម្ពោធរឿងដ៏ធំនេះផងដែរ។

ដោយក្រោយពេលបានចូលរួមកម្មវិធីសម្ពោធ និងទស្សនាខ្សែភាពយន្តខ្មែររឿង «បន្តោងឆ្នាំងដី» នេះរួចមកលោក សាន ផានិត ក៏បានលាន់មាត់សរសើរថាល្អចំពោះសាច់រឿង និងស្នាដៃដឹកនាំរឿងជាលើកទី១ របស់លោក សុខ ជំនោរ នៅលើហ្វេសប៊ុក ព្រមទាំងរៀបរាប់បន្ថែមថា៖ 

«សាច់រឿងទាំងមូលនេះពិតជាមានការដឹកនាំបានល្អ មានឈុតឆាកភ័យរន្ធត់ លាយឡំទៅដោយស្នេហាផ្អែមល្ហែម កំប្លែង ភ័យខ្លាច និងកម្សត់គ្រប់រសជាតិ ដែលជាការចូលរួមសម្តែងបានយ៉ាងល្អពីសំណាក់តួអង្គល្បីៗ មានទាំងតារាកំប្លែង កីឡាករជម្រើសជាតិ កីឡាករប្រដាល់ និងអ្នកសារព័ត៌មានល្បីៗមួយចំនួនទៀតផងដែរ ដែលសុទ្ធតែមានសមត្ថភាព និងទេពកោសល្យពិសេសៗរៀងៗខ្លួន»។
សាន ផានិត​ ចូលរួមពិធីសម្ពោធរឿង «បន្តោងឆ្នាំងដី»

ទន្ទឹមនឹងនេះលោក សាន ផានិត ក៏បានសរសើរលោក សុខ ជំនោរ ដែលមិត្តសម្លាញ់ចាស់បន្ថែមថា ត្រឡប់មកកាន់វិថីសិល្បៈជាអ្នកដឹកនាំរឿងលើកនេះលោក សុខ ជំនោរ ពិតជាមានស្នាដៃល្អពិតមែនក្នុងការដឹងនាំរឿង ខណៈដែលលោក សាន ផានិត ផ្ទាល់ក៏ជាតារាសម្តែងដែលធ្លាប់មានបទពិសោធន៍សម្តែងភាពយន្ត និងរឿងអប់រំខ្លីៗមួយចំនួនទៀត អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះផងដែរ ក្រៅពីអាជីពជាតារាចម្រៀង។

គួរបញ្ជាក់ផងដែរថា រឿង «បន្តោងឆ្នាំងដី» ក្នុងផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» គឺជាកិច្ចសហការគា្នដឹកនាំដោយអ្នកសិល្បៈល្បីៗចំនួន ៣ រូប រួមគ្នាគឺ មានកវីនិពន្ធលោក សុខ ជំនោរ តារាកំប្លែងលោក ពាក់មី និងតារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ផងដែរ។

ដូច្នេះសូមកុំភ្លេចទៅចូលរួមទស្សនាខ្សែភាពយន្តខ្មែររឿង «បន្តោងឆ្នាំងដី» ទាំងអស់គ្នា ដើម្បីជួយលើកស្ទួយវិស័យភាពយន្តខ្មែរយើង ដែលមានចាក់បញ្ចាំងចាប់ពីថ្ងៃទី ១៥ វិច្ឆិកា នេះហើយ នៅគ្រប់បណ្តារោងភាពយន្ត Legend ទាំងនៅភ្នំពេញ ខេត្តសៀមរាប និងតាមបណ្តារោងភាពយន្តល្បីៗជាច្រើនទៀតនៅក្នុងស្រុក៕ 

ទស្សនារូបភាពខាងក្រោមដូចតទៅ៖ 

សាន ផានិត​ ចូលរួមពិធីសម្ពោធរឿង «បន្តោងឆ្នាំងដី»
សាន ផានិត​ ចូលរួមពិធីសម្ពោធរឿង «បន្តោងឆ្នាំងដី»
សាន ផានិត​ ចូលរួមពិធីសម្ពោធរឿង «បន្តោងឆ្នាំងដី»
ពិធីសម្ពោធរឿង «បន្តោងឆ្នាំងដី»
លោក សុខ ជំនោរ
ពិធីសម្ពោធរឿង «បន្តោងឆ្នាំងដី»
សាររបស់លោក សាន ផានិត
រឿង «បន្តោងឆ្នាំងដី»

ទស្សនា Trailer:

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត