ថៃ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលមែនទែន សម្រាប់មហាជន អ្នកគាំទ្រតារាសម្ដែងប្រុស លោក James Jirayu ដែលសុខៗស្រាប់តែរូបលោក បានប្រកាសខ្លួនថា មិននៅទំនេរទៀតទេ ដោយមានមនុស្សពិសេសក្នុងចិត្តរួចហើយ។

ថ្មីៗនេះ យោងតាមរយៈជំនួបជាមួយអ្នកសារព័ត៌មាន តារាប្រុសរូបរាងសង្ហា លោក James Jirayu បានបញ្ជាក់ប្រាប់ថា នាពេលបច្ចុប្បន្នរូបលោក ក៏កំពុងតែសិក្សាស្វែងយល់ចិត្តគ្នា ជាមួយមនុស្សស្រីម្នាក់ ដែលមិនមែនជាអ្នកសិល្បៈនោះទេ។ ហើយរីឯចំពោះទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ក៏ទាក់ទងគ្នា បានមួយរយៈពេលមកហើយផងដែរ ដោយក្នុងនោះ តារាប្រុសរូបនេះ បានអះអាងថាមានភាពចុះសម្រុងគ្នា និងយល់ចិត្តគ្នាច្រើន។

ដោយឡែក ចំពោះការមិនទាន់នឹងហ៊ានបង្ហាញមុខមាត់មិត្តស្រី របស់តារាប្រុសរូបនេះ ជាសាធារណៈ ក៏ព្រោះតែរូបលោកកំពុងតែរកពេលវេលាល្អ ជួបជុំជាមួយគ្រួសារខាងស្រីឲ្យមានភាពស្និទ្ធស្នាលគ្នា ក៏ដូចជាឲ្យគ្រួសារទាំងសងខាង បានទទួលស្គាល់ពីទំនាក់ទំនងជាមុនសិនផងដែរ៕   

James Jirayu
James Jirayu
James Jirayu
James Jirayu
James Jirayu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]